May 11, 2022

You are here:
តែងតែសក្ដិសមនឹងឲ្យយើងផ្សាយ

តែ​អរ​ព្រះគុណ​ដល់​ព្រះអង្គ ដែល​ទ្រង់​ចេះ​តែ​នាំ​យើង​ខ្ញុំ ឲ្យ​មាន​ជ័យជំនះ​ក្នុង​ព្រះគ្រីស្ទ ហើយ​ក៏​ផ្សាយ​ក្លិន​ពី​ដំណើរ​ដែល​យើង​ខ្ញុំ​ស្គាល់​ព្រះ ឲ្យ​បាន​សុស​សាយ​ទួទៅ​គ្រប់​កន្លែង​ផង។ ២កូរិនថូស ២:១៤ បន្ទាប់​ពី​ខ្ញុំ​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ​ហើយ ខ្ញុំ​បាន​ផ្សាយ​ដំណឹងល្អ​ដល់​ម្តាយ​របស់​ខ្ញុំ។ ខ្ញុំ​បាន​រំពឹង​ថា គាត់​នឹង​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះ​យេស៊ូវ តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​ឈប់​និយាយ​រក​ខ្ញុំ អស់​១​ឆ្នាំ។ គាត់​ធ្លាប់​ឃើញ​ទីបន្ទាល់​អាក្រក់​របស់​អ្នក​ដែល​បាន​តាំង​ខ្លួន​ជា​អ្នក​ជឿ​ព្រះយេស៊ូវ ដូច​នេះ គាត់​មិន​ទុក​ចិត្ត​អ្នក​ជឿ​ព្រះ​យេស៊ូវ​ឡើយ។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ឲ្យ​គាត់ ហើយ​ក៏​បាន​ព្យាយាម​ទាក់​ទង​ទៅ​គាត់​រៀង​រាល់​សប្តាហ៍។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​កម្សាន្ត​ចិត្ត​ខ្ញុំ ហើយ​បាន​បន្ត​ធ្វើការ​ក្នុង​ចិត្ត​ខ្ញុំ ខណៈ​ពេល​ដែល​ម្តាយ​របស់​ខ្ញុំ​នៅ​តែ​បន្ត​មាន​ភាព​ស្ងាត់​ស្ងៀម ចំពោះ​ខ្ញុំ។ ទី​បំផុត នៅ​ពេល​ដែល​គាត់​ព្រម​លើក​ទូរស័ព្ទ ពេល​ខ្ញុំ​ទូរស័ព្ទ​ទៅ​រក​គាត់ ខ្ញុំ​ក៏​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ស្រឡាញ់​គាត់ ហើយ​ចែកចាយ​អំពី​សេចក្តី​ពិត​របស់​ព្រះ ដល់​គាត់ ពេល​ណា​ខ្ញុំ​មាន​ឱកាស។ បន្ទាប់​ពី​យើង​បាន​ផ្សះផ្សា​គ្នា​ឡើង​វិញ​បាន​ប៉ុន្មាន​ខែ គាត់​និយាយ​ថា ខ្ញុំ​មាន​ការ​ផ្លាស់​ប្តូរ។ ជិត​១​ឆ្នាំ​ក្រោយ​មក គាត់​ក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ ជា​ព្រះ​អង្គ​សង្គ្រោះ ហើយ​ជា​លទ្ធផល ទំនាក់​ទំនង​របស់​យើង​ក៏​កាន់​តែ​មាន​ភាព​ស្និទ្ធ​ស្នាល។ អ្នក​ជឿ​ព្រះយេស៊ូវ មាន​ឱកាស​ចូល​ទៅ​រក​ព្រះ​គ្រីស្ទ ដែល​ជា​អំណោយ​ដ៏​អស្ចារ្យ​បំផុត ដែល​ព្រះ​បាន​ប្រទាន​មក​មនុស្ស​ជាតិ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា យើង​ត្រូវ​តែ “ផ្សាយ​ក្លិន​ពី​ដំណើរ​ដែល​យើង​ខ្ញុំ​ស្គាល់​ព្រះ ឲ្យ​បាន​សុស​សាយ​ទួទៅ​គ្រប់​កន្លែង​ផង”(២កូរិនថូស ២:១៤)។ ត្រង់​ចំណុច​នេះ គាត់​និយាយ​ថា អ្នក​ផ្សាយ​ដំណឹង​ល្អ គឺ​ជា “ក្លិន​ដ៏​ក្រអូប​នៃ​ព្រះគ្រីស្ទ” ទៅ​ដល់​អ្នក​ដែល​ទទួល​ជឿ តែ​ជា​ក្លិន​នៃ​សេចក្តី​ស្លាប់…

Read article