May 12, 2022

You are here:
ដើរកន្លងព្រះពរ

ឱ​បើ​ឯង​បាន​ស្តាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ​ទៅ​អេះ នោះ​សេចក្តី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ សេចក្តី​សុចរិត​របស់​ឯង នឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ​ហើយ។ អេសាយ ៤៨:១៨ កាល​ពី​ឆ្នាំ១៧៩៩ ក្មេង​ប្រុស​ឈ្មោះ ខុនរ៉ាត រីឌ(Conrad Reed) អាយុ​១២​ឆ្នាំ បាន​រក​ឃើញ​ថ្ម​មួយ​ដុំ​ធំ​ដែល​ចាំង​ពន្លឺ​ផ្លេក​ៗ នៅ​ក្នុង​ទឹក​អូរ ដែល​ហូរ​កាត់​កសិដ្ឋាន​តូច​មួយ​របស់​គ្រួសារ​គាត់ ក្នុង​រដ្ឋ​ឃែរ៉ូឡាយណា​ខាង​ជើង។ គាត់​ក៏​បាន​រើស​វា​យក​ទៅ​ផ្ទះ ដើម្បី​បង្ហាញ​ឪពុក​គាត់ ដែល​ជា​កសិករ​រឆ្លង​ដែន​ក្រី​ក្រ​ម្នាក់។ ឪពុក​គាត់​មិន​បាន​ដឹង​ថា ថ្ម​មួយ​ដុំ​នោះ​មាន​តម្លៃ​ប៉ុណ្ណា​ទេ ហើយ​ក៏​បាន​ប្រើ​វា​ជា​កំណល់​ទ្វារ​ផ្ទះ។ គ្រួសារ​មួយ​នេះ​ក៏បាន​ដើរ​កន្លង​ថ្ម​នោះ​ជា​រៀង​រាល់​ថ្ងៃ អស់​ជា​ច្រើន​ឆ្នាំ។ ទីបំផុត ថ្ម​របស់​ខុនរ៉ាត ដែល​ជា​ដុំ​មាស​​មាន​ទម្ងន់​ប្រហែល​៨​គីឡូ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ជាង​មាស ក្នុង​តំបន់។ មិន​យូរ​ប៉ុន្មាន ក្រុម​គ្រួសារ​ត្រកូល​រីឌ​ក៏​បាន​ក្លាយ​ជា​អ្នក​មាន ហើយ​ដី​កសិដ្ឋាន​របស់​ពួក​គេ​ក្លាយ​ជា​កន្លែង​ផ្អើល​រក​មាស​ដំបូង​គេ នៅ​សហរដ្ឋ​អាមេរិក។ ជួន​កាល យើង​ដើរ​កន្លង​ព្រះពរ ដោយ​មិន​ដឹង​ខ្លួន ដោយសារ​យើង​ចង់​ធ្វើ​អ្វី​ៗ​តាម​ផែនការ និង​ផ្លូវ​របស់​យើង។ បន្ទាប់​ពី​ប្រជាជន​អ៊ីស្រាអែល​ត្រូវ​គេ​និរទេស​ពី​ស្រុក​កំណើត ទៅ​ចក្រភព​បាប៊ីឡូន ដោយសារ​ការ​មិន​ស្តាប់​បង្គាប់​ព្រះ ព្រះ​អង្គ​ក៏​បាន​ប្រកាស​ថា នឹង​ប្រទាន​សេរីភាព​ដល់​ពួក​គេ​ម្តង​ទៀត។ ប៉ុន្តែ ព្រះ​អង្គ​ក៏​បាន​រំឭក​ពួកគេ​ អំពី​ការ​អ្វី​ដែល​ពួកគេ​បាន​មើល​រំលង យ៉ាង​ដូចនេះ​ថា “អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ ឱ​បើ​ឯង​បាន​ស្តាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ​ទៅ​អេះ នោះ​សេចក្តី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ សេចក្តី​សុចរិត​របស់​ឯង…

Read article