បញ្ចប់ការធ្វើដំណើរដោយភាពរឹងមាំ
ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរចុះ ព្រមទាំងការងារ ដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ។ កិច្ចការ ២០:២៤ ខណៈពេលដែលខ្ញុំចូលទៅដល់ពេលពីរបីនាទីចុងក្រោយ ក្នុងការហាត់ប្រាណ៤០នាទី ខ្ញុំស្ទើរតែអាចធានាថា គ្រូបង្វឹករបស់ខ្ញុំនឹងស្រែកដាក់ខ្ញុំឲ្យបញ្ចប់ដោយភាពរឹងមាំ!” គ្រូបង្វឹកនីមួយៗ ឬអ្នកដឹកនាំការហាត់ប្រាណ ដែលខ្ញុំធ្លាប់ស្គាល់ សុទ្ធតែប្រើពាក្យមួយឃ្លានេះ ក្នុងរយៈពេលពីរបីនាទីចុងក្រោយ មុនពេលសម្រាក។ ពួកគេដឹងថា ការបញ្ចប់ម៉ោងហាត់ប្រាណ គឺមានសារៈសំខាន់ ជាងការចាប់ផ្តើម។ ហើយពួកគេដឹងថា រាងកាយរបស់មនុស្សមានទំនោរទៅរកការបន្ថយល្បឿន ឬប្រើកម្លាំងកាន់តែតិច ពេលដែលវាមានចលនាមួយរយៈ។ ការធ្វើដំណើររបស់យើងជាមួយព្រះយេស៊ូវ ក៏មានលក្ខណៈដូចនេះផងដែរ។ សាវ័កប៉ុលបានប្រាប់ពួកចាស់ទុំក្នុងពួកជំនុំ នៅទីក្រុងអេភេសូរថា គាត់ចាំបាច់ត្រូវបញ្ចប់ដោយភាពរឹងមាំ ខណៈពេលដែលគាត់កំពុងធ្វើដំណើរទៅទីក្រុងយេរូសាឡិម ដែលនៅទីនោះ គាត់ដឹងច្បាស់ថា គាត់នឹងជួបការបៀតបៀនកាន់តែខ្លាំង ក្នុងនាមជាសាវ័ករបស់ព្រះគ្រីស្ទ(កិច្ចការ ២០:១៧-២៤)។ ទោះជាយ៉ាងណាក៏ដោយ សាវ័កប៉ុលមិនបានរួញរាឡើយ។ គាត់មានបេសកកម្មមួយ ហើយត្រូវបញ្ចប់ការធ្វើដំណើរដែលគាត់បានចាប់ផ្តើម ហើយធ្វើការអ្វីដែលព្រះទ្រង់បានត្រាស់ហៅឲ្យគាត់ធ្វើ។ គាត់មានការងារមួយ គឺទៅប្រាប់ដំណឹងល្អនៃព្រះគុណព្រះ(ខ.២៤)។ ហើយគាត់ចង់បញ្ចប់បេសកកម្មដោយភាពរឹងមាំ។ ទោះទុក្ខលំបាកកំពុងរង់ចាំគាត់(ខ.២៣) ក៏គាត់នៅតែបន្តរត់ទៅរកទី ដោយផ្ដោតចិត្ត និងប្ដេជ្ញាចិត្តថា នឹងបន្តការធ្វើដំណើរដោយគ្មានងាករេ។ ទោះយើងកំពុងតែហាត់សាច់ដុំរបស់យើង ឬប្រើសមត្ថភាពដែលព្រះប្រទាន តាមរយៈសកម្មភាព…
Read article