ព្រះដែលបានរចនា ចក្រវាលមក
ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំងអស់ក៏ស្ថិតស្ថេរ ដោយសារទ្រង់។ កូល៉ុស ១:១៧ នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ អវកាសយានិក ដ៏ល្បីល្បាញដែលមិនជឿព្រះ បានសរសេរថា “មតិរួមមួយ នៅក្នុងការបកស្រាយ អំពីការពិត បានលើកឡើងថា អង្គបុគ្គលដែលមានប្រាជ្ញាខ្ពស់បំផុតមួយអង្គ បានលេងជាមួយរូបវិទ្យា ក៏ដូចជាជីវវិទ្យា និងគីមីវិទ្យា”។ ក្នុងការសង្កេតរបស់អ្នកវិទ្យាសាស្ត្ររូបនេះ ភស្តុតាងបានបង្ហាញថា មានអ្វីមួយ បានរចនាអ្វីៗទាំងអស់ ដែលយើងសង្កេតឃើញមាន ក្នុងចក្រវាល។ គាត់ក៏បានសរសេរទៀតថា “នៅក្នុងធម្មជាតិ គឺគ្មានអ្វីកើតមាន ដោយគ្មានការព្រៀងទុកនោះទេ”។ បានសេចក្តីថា អ្វីៗដែលយើងឃើញ គឺហាក់ដូចជាមាននរណាម្នាក់បានរៀបផែនការឲ្យកើតមាន។ តែអ្នកអវកាសរូបនេះ នៅតែមិនជឿព្រះ។ ៣ពាន់ឆ្នាំមុន ស្តេចដាវីឌ មានមនុស្សដែលមានប្រាជ្ញាម្នាក់ទៀត បានមើលទៅមេឃ ហើយក៏បានធ្វើការសន្និដ្ឋានខុសពីនេះថា “កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្តទ្រង់បានធ្វើ គឺទាំងខែ និងផ្កាយ ដែលទ្រង់បានប្រតិស្ឋានទុក នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ ហើយកូនមនុស្សផង ដែលទ្រង់ប្រោសដូច្នេះ?”(ទំនុកដំកើង ៨:៣-៤)។ តែព្រះទ្រង់បានយកព្រះទ័យទុកដាក់ចំពោះយើងយ៉ាងខ្លាំង។ ចក្រវាលបានថ្លែងប្រាប់ អំពីរឿងនៃព្រះដែលបានរចនាវាមក ដោយប្រាជ្ញា គឺ “អង្គដែលមានប្រាជ្ញាខ្ពស់បំផុត” ដែលបានបង្កើតយើងឲ្យមានការគិតពិចារណា ហើយដាក់យើងនៅលើផែនដីនេះ…
Read article