ការតយុទ្ធដ៏សាហាវ
ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ។ អេភេសូរ ៦:១២ កាលពីឆ្នាំ ១៨៩៦ អ្នករុករកម្នាក់ ឈ្មោះ ខាល អេកលី(Carl Akely) បានទៅដល់តំបន់ដាច់ស្រយ៉ាលមួយ នៅប្រទេសអេធីយ៉ូពី ហើយក៏ត្រូវសត្វខ្លារខិនតាមប្រមាញ់។ គាត់ចាំថា សត្វខ្លារខិនបានសង្រ្គប់ពីលើគាត់ ដោយព្យាយាមខាំកគាត់ នឹងចង្កូមរបស់វា។ វាបានខាំខុសកគាត់ ដោយសារគាត់យកដៃស្តាំរបស់គាត់ទៅទល់មាត់ដ៏កាចសាហាវរបស់វា។ គាត់ក៏បានប្រមៀលខ្លួនជាមួយវា នៅលើដីខ្សាច់ ដោយការតស៊ូដ៏ស្វិតស្វាញ អស់ពេលយ៉ាងយូរ។ លោកអេកលីបានខ្សោយកម្លាំង ហើយគាត់ឆ្ងល់ថា តើនរណានឹងបោះបង់ការតស៊ូមុនគេ។ គាត់ក៏បានប្រមូលកម្លាំងចុងក្រោយរបស់គាត់ ហើយក៏អាចធ្វើឲ្យវាថប់ដង្ហើមស្លាប់ ដោយដៃគាត់ផ្ទាល់។ សាវ័កប៉ុលបានពន្យល់ថា យើងម្នាក់ៗដែលជឿព្រះយេស៊ូវ នឹងជួបការលំបាក ដោយជៀសមិនរួច នៅកន្លែងដែលយើងមានអារម្មណ៍ថា ពិបាកពេក ហើយចង់ចុះចាញ់។ ផ្ទុយទៅវិញ យើងត្រូវតែ “ឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស”(អេភេសូរ ៦:១១,១៤)។ ជាជាង រាថយ ដោយការភ័យខ្លាច ឬចុះចាញ់ ពេលដែលយើងទទួលស្គាល់ភាពកម្សោយ និងភាពងាយរងគ្រោះរបស់យើង សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យបោះជំហានទៅមុខ…
Read article