បង្កើនកម្តៅ ឲ្យក្តៅឡើង
ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តចុះ។ វិវរណៈ ៣:១៩ សីតុណ្ហភាព នៅរដ្ឋខូឡូរ៉ាដូ អាចមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលជួនកាល វាឡើង ឬចុះភ្លាមៗ ក្នុងរយៈពេលតែពីរបីនាទីប៉ុណ្ណោះ។ ដូចនេះស្វាមីខ្ញុំចង់ដឹងថា សីតុណ្ហភាព នៅក្នុង និងនៅក្រៅផ្ទះយើង មានភាពខុសគ្នាយ៉ាងណា។ ក្នុងនាមគាត់ជាអ្នកចូលចិត្តប្រើឧបករណ៍វាស់ស្ទង់ គាត់មានចិត្តរីករាយ នៅក្នុងការបើកយក “គ្រឿងលេង” ថ្មីបំផុតរបស់គាត់ ចេញពីប្រអប់មកប្រើ។ វាជាទែរម៉ូមែត្រមួយប្រភេទ ដែលអាចវាស់កម្តៅ នៅ៤កន្លែងផ្សេងគ្នា នៅក្នុងបរិវេណផ្ទះ។ ខ្ញុំក៏បាននិយាយលេងថា វាជាឧបករណ៍ដែលគួរឲ្យអស់សំណើច តែក្រោយមក ខ្ញុំក៏មានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ខ្លួនឯងក៏បានទៅមើលទែរម៉ូមែត្រនោះជាញឹកញាប់ផងដែរ។ ខ្ញុំក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះភាពខុសគ្នានៃកម្តៅក្នុងផ្ទះ និងកម្តៅនៅក្រៅផ្ទះ។ ព្រះយេស៊ូវក៏បានមានបន្ទូល អំពីកម្តៅផងដែរ ដើម្បីពិពណ៌នា អំពី ពួកជំនុំ “ក្តៅមិនក្តៅ ត្រជាក់មិនត្រជាក់” នៅទីក្រុងឡៅឌីសេ ដែលស្ថិតក្នុងចំណោមទីក្រុងទាំង៧ ដែលសម្បូរសប្បាយជាងគេ ដែលមានចែងក្នុងកណ្ឌគម្ពីរវិវរណៈ។ ទីក្រុងនេះមានប្រព័ន្ធធនាគារដែលរីកចម្រើន ប្រជាជនមានសំលៀកបំពាក់ល្អៗ ហើយក៏សំបូរថ្នាំសង្កូវ តែទីក្រុងនេះ បានជួបការលំបាក ដោយសារប្រព័ន្ធផ្គត់ផ្គង់ទឹកខ្សោយ ដូចនេះ គេត្រូវសង់ប្រឡាយទឹកអាកាស ដើម្បីបង្ហូរទឹកមកពីកន្លែងមានទឹកផុស…
Read article