ការផ្លាស់ប្តូរទស្សនៈ ចំពោះមនុស្សអាក្រក់
តើមិនគួរឲ្យអញអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ? យ៉ូណាស ៤:១១ កាលពីឆ្នាំ១៨៥៤ មេបញ្ជាការកងកាំភ្លើងធំរុស្ស៊ីដ៏ក្មេងវ័យម្នាក់ បានមើលការប្រយុទ្ធគ្នាពីចម្ងាយ ពីទីតាំងកាំភ្លើងធំរបស់គាត់ នៅលើកំពូលភ្នំ។ លោកឡេអូ ថូលស្តយ(Leo Tolstoy) ក៏បានសរសេរក្នុងកំណត់ហេតុរបស់គាត់ថា “ការមើលមនុស្សកាប់សម្លាប់គ្នា គឺជាការសប្បាយម្យ៉ាងដែរ តែរៀងរាល់ពេលព្រឹក និងពេលល្ងាច ខ្ញុំតែងតែចំណាយពេលជាច្រើនម៉ោង មើលគេប្រយុទ្ធគ្នា ពីចម្ងាយ”។ មិនយូរប៉ុន្មានទស្សនៈរបស់លោកថូលស្តយក៏មានការផ្លាស់ប្តូរ។ បន្ទាប់ពីគាត់បានចូលទៅដល់ទីក្រុងសេវ៉ាស្តូប៉ូលដោយផ្ទាល់ ឃើញភាពហិនវិនាស និងទុក្ខវេទនានៅទីនោះ គាត់ក៏បានសរសេរថា “ពេលអ្នកបានទៅដល់កន្លែងនោះដោយផ្ទាល់ អ្នកនឹងបានយល់ ហើយផ្លាស់ប្តូរការគិតខុសពីមុន អំពីសម្លេងបាញ់គ្នាក្នុងទីក្រុង ដែលអ្នកបានឮពីចម្ងាយ”។ ហោរាយ៉ូណាសធ្លាប់ឡើងភ្នំ ដើម្បីរង់ចាំមើលសេចក្តីហិនវិនាសធ្លាក់មកលើទីក្រុងនីនីវេ(យ៉ូណាស ៤:៥)។ គាត់ទើបតែបានព្រមានទីក្រុងដ៏កាចសាហាវនេះ អំពីការជំនុំជម្រះរបស់ព្រះ ដែលជិតមកដល់។ តែពួកអ្នកក្រុងនីនីវេបានប្រែចិត្ត ហើយលោកយ៉ូណាសមិនបានឃើញសេចក្តីហិនវិនាសធ្លាក់មកលើទីក្រុងនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងនេះបានធ្លាក់ចូលទៅក្នុងការអាក្រក់ជាថ្មី មួយសតវត្សរ៍ក្រោយមក ហោរាណាហ៊ុមក៏បានពិពណ៌នា អំពីសេចក្តីហិនវិនាសរបស់ទីក្រុងនេះថា “ឯខែលរបស់មនុស្សខ្លាំងពូកែបានប្រឡាក់ក្រហម ពួកមនុស្សក្លាហានស្លៀកពាក់ក្រហមឆ្អៅ ឯរទេះចំបាំង ក៏ភ្លឺផ្លេកៗនៅថ្ងៃរៀបចំ ហើយគេងាលំពែងដងកកោះយ៉ាងគួរស្ញែង”(ណាហ៊ុម ២:៣)។ ដោយសារទីក្រុងនីនីវេនៅតែបន្តធ្វើអំពើបាបនៅពេលក្រោយៗទៀត ព្រះទ្រង់ក៏បានដាក់ទោសទីក្រុងនេះ។ តែព្រះអង្គបានប្រាប់លោកយ៉ូណាសថា “តើមិនគួរឲ្យអញអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាង១សែន២ម៉ឺននាក់…
Read article