ហាងកាហ្វេទ្វារចង្អៀត
ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត។ លូកា ១៣:២៤ នំក្រូសង់ មីគាវ សម្លការីសាច់ជ្រូក និងអាហារឈ្ងុយឆ្ងាញ់គ្រប់ប្រភេទ កំពុងរង់ចាំ អ្នកដែលរកឃើញ និងបានចូលទៅដល់ខាងក្នុងហាងកាហ្វេទ្វារចង្អៀត។ ហាងកាហ្វេនេះមានទីតាំង នៅទីក្រុងតៃណាន ប្រទេសតៃវ៉ាន់។ ហាងនេះមានច្រកចូលតាមផ្លូវដឿងហែមតូចចង្អៀតមួយ ដែលមានទទឹងប្រហែល៤០សង់ទីម៉ែត្រ គឺល្មមនឹងឲ្យមនុស្សដែលមានមាឌមធ្យម ប្រជ្រៀតខ្លួនចូលតាមច្រកទ្វារនោះបាន! តែទោះជាមានបញ្ហាប្រឈមមួយនេះក៏ដោយ ក៏ហាងកាហ្វេដ៏ពិសេសមួយនេះ បានទាក់ទាញមនុស្សជាច្រើន ចូលទិញអាហារ និងភេសជ្ជៈដ៏ឆ្ងាញ់ពិសារ។ តើទ្វារចង្អៀតដែលបានពិពណ៌នា នៅក្នុងបទគម្ពីរ លូកា ១៣:២២-៣០ មានលក្ខណៈដូចនេះដែរទេ? មានពេលមួយ គេបានសួរព្រះយេស៊ូវថា “តើមនុស្សដែលបានសង្គ្រោះ មានគ្នាតែបន្តិចទេឬអី?”(ខ.២៣)។ ព្រះអង្គក៏បានឆ្លើយថា “ចូរខំប្រឹងយ៉ាងអស់ពីចិត្ត ឲ្យបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងរកចូលដែរ តែចូលមិនបានទេ”(ខ.២៤)។ ព្រះអង្គបានប្រើពាក្យប្រៀបប្រដូចនេះ ក៏ដើម្បីជំរុញពួកសាសន៍យូដា កុំឲ្យធ្វើការសន្និដ្ឋានខុស។ មានពួកសាសន៍យូដាជាច្រើនជឿថា ពួកគេនឹងបានចូលនគរព្រះ ព្រោះពួកគេជាកូនចៅជំនាន់ក្រោយរបស់លោកអ័ប្រាហាំ ឬពួកគេបានកាន់តាមក្រឹត្យវិន័យ។ ប៉ុន្តែ ព្រះយេស៊ូវបានជំរុញពួកគេ ឲ្យខំចូលតាមទ្វារចង្អៀតនោះ “មុនពេលម្ចាស់ផ្ទះបិទទ្វារ”(ខ.២៥)។ ប្រវត្តិគ្រួសារ ឬការប្រព្រឹត្តល្អរបស់យើង មិនអាចជួយយើងឲ្យជានឹងព្រះនោះឡើយ។ មានតែជំនឿលើព្រះយេស៊ូវប៉ុណ្ណោះ ដែលអាចជួយសង្រ្គោះយើង ឲ្យរួចពីបាប…
Read article