ផ្តោតចិត្តទៅលើព្រះ ដោយចិត្តស្កប់ស្កល់
ការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ផង នោះជាកំរៃ១យ៉ាងធំមែន។ ១ធីម៉ូថេ ៦:៦ កាលខ្ញុំកំពុងដើររកទិញចិញ្ចៀនសម្រាប់ភ្ជាប់ពាក្យ ខ្ញុំបានចំណាយពេលជាច្រើនម៉ោង ដើម្បីស្វែងរកចិញ្ចៀនមានគ្រាប់ពេជ្រ ដែលគូរដណ្តឹងខ្ញុំពេញចិត្ត។ តែខ្ញុំមានសំណួរមួយ នៅជាប់ក្នុងគំនិតខ្ញុំ ។ ចុះបើសិនជាខ្ញុំមើលរំលង ចិញ្ចៀនដែលមានគ្រាប់ពេជ្រល្អជាងគេ តើខ្ញុំត្រូវធ្វើដូចម្តេច? លោកប៊ែរី ស្វាត(Barry Schwartz) ដែលជាអ្នកចិត្តសាស្ត្រផ្នែកសេដ្ឋកិច្ច បានហៅមនុស្សដែលស្ទាក់ស្ទើរក្នុងការជ្រើសរើសទំនិញថាជា “អ្នកស្វែងរករបស់ល្អបំផុត” គឺខុសពី “មនុស្សដែលស្កប់ចិត្ត”។ មនុស្សដែលស្កប់ចិត្ត ធ្វើការសម្រេចចិត្តជ្រើសរើសយកអ្វី ដែលមានភាពគ្រប់គ្រាន់សម្រាប់តម្រូវការរបស់ខ្លួន។ ចុះចំណែកឯ អ្នកស្វែងរករបស់ល្អបំផុត វិញ? យើងតែងតែងចង់បានជម្រើសដែលល្អបំផុត។ តើអ្វីជាលទ្ធផលនៃការស្ទាក់ស្ទើរ ពេលដែលយើងមានជម្រើសច្រើន? លទ្ធផលនោះគឺ ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងការមិនស្កប់ចិត្ត។ តាមពិត ដើម្បីបកស្រាយអំពីបាតុភូតនេះ អ្នកសង្គមវិទ្យាបានបង្កើតឃ្លាមួយទៀតគឺ ការខ្លាចមើលរំលងរបស់ល្អបំផុត ។ ជាការពិតណាស់ ព្រះគម្ពីរក៏បាននិយាយអំពី អ្នកស្វែងរករបស់ល្អបំផុត និងមនុស្សស្កប់ចិត្ត ផងដែរ។ ក្នុងកណ្ឌគម្ពីរធីម៉ូថេ ខ្សែទី១ សាវ័កប៉ុលបានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យស្វែងរកការស្កប់ចិត្តក្នុងព្រះ ជាជាងស្វែងរកអ្វីៗក្នុងលោកិយនេះ។ លោកិយសន្យាថា នឹងបំពេញការខ្វះខាតយើង តែមិនដែលធ្វើឲ្យយើងស្កប់ចិត្តឡើយ។ ហេតុនេះហើយ…
Read article