June 3, 2022

You are here:
មើលឃើញក្តីសង្ឃឹម

ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរដល់​ទ្រង់​ទៀត។ ទំនុកដំកើង ៤២:៥ ក្នុង​អំឡុង​ពេល​ដំណើរ​កម្សាន្ត នៅ​ខែ​តុលា ការ​ឈឺ​ចាប់​ដ៏​រ៉ាំរ៉ៃ​ក្នុង​រូប​កាយ​របស់​ខ្ញុំ​បាន​រើ​ឡើង​វិញ បាន​ជា​ខ្ញុំ​ត្រូវ​តយុទ្ធ​នឹង​វា ដោយ​បង្ខំ​ចិត្ត​ចំណាយ​ពេល​ពីរ​បី​ថ្ងៃ​ដំបូង សម្រាក​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ។ ខ្ញុំ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត ដូច​ជា​ផ្ទៃ​មេឃ​ដែល​កំពុង​មាន​ភាព​ងងឹត នៅ​ថ្ងៃ​នោះ។ ទី​បំផុត ពេល​ដែល​ខ្ញុំ​បាន​ចេញ​ទៅ​មើល​ទេសភាព នៅ​ក្បែរ​ប៉ម​បញ្ចាំង​ពន្លឺ ជា​មួយ​ស្វាមី​ខ្ញុំ នៅ​ក្បែរ​នោះ ពពក​ពណ៌​ខ្មៅ​បាន​បាំង​បាត់​ភាព​ស្រស់​ស្អាត​ជា​ច្រើន។ តែ​ខ្ញុំ​នៅ​តែ​អាច​ថត​រូប​ទេសភាព​ភ្នំ​ដែល​មាន​ពណ៌​ព្រាល​ៗ ជាប់​នឹង​ជើង​មេឃ បាន​ពីរបី​ប៉ុស្តិ៍។​ ក្រោយ​មក ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​យើង​មិន​អាច​ចេញ​ខាង​ក្រៅ​បាន នៅ​ពេល​យប់ ដូច​នេះ ខ្ញុំ​ក៏​បាន​បើក​មើល​រូប​ថត​ក្នុង​កាំមីរ៉ា​ឌីជីធល។  ខ្ញុំ​ក៏​បាន​ហុច​កាំមីរ៉ា​ឲ្យ​ទៅ​ស្វាមី​ខ្ញុំ​មើល ដោយ​ចិត្ត​រំភើប​យ៉ាង​ខ្លាំង ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ឥន្ទធនូ នៅ​ក្នុង​រូប​ដែល​ខ្ញុំ​ថត​បាន។ មុន​នោះ ខ្ញុំ​បាន​ផ្ដោត​ទៅ​លើ​ផ្ទៃ​មេឃ​ស្រទំ និង​ភាព​អាប់អួរ​ខ្លាំង​ពេក បាន​ជា​ខ្ញុំ​មិន​បាន​មើល​ឃើញ​ឥន្ទធនូ ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្រស់​ថ្លា ហើយ​អាច​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​និមិត្ត​រូប​នៃ​ក្តី​សង្ឃឹម​(លោកុប្បត្តិ ៩:១៣-១៦)។ ការ​ឈឺ​ចាប់​ខាង​រូប​កាយ ឬ​ផ្លូវ​អារម្មណ៍​ច្រើន​តែ​អាច​ទាញ​យើង​ទម្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​នៃ​ភាព​អស់​សង្ឃឹម​ដ៏​សែន​ជ្រៅ។ យើង​ចង់​មាន​អារម្មណ៍​ស្រស់​ថ្លា​ឡើង​វិញ។ ហេតុ​នេះ​ហើយ យើង​ត្រូវ​នឹក​ចាំ អំពី​ព្រះ​វត្ត​មាន​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ និង​អំណាច​ចេស្តា​របស់​ព្រះ​អង្គ​ដែល​គ្មាន​ដែន​កំណត់(ទំនុកដំកើង ៤២:១-៣)។ ពេល​ណា​យើង​នឹក​ចាំ អំពី​ពេល​ដែល​ព្រះ​ទ្រង់​បាន​ជួយ​យើង និង​អ្នក​ដទៃ ម្តង​ហើយ​ម្តង​ទៀត កាល​ពី​មុន នោះ​យើង​អាច​ទុក​ចិត្ត​ថា ក្តី​សង្ឃឹម​របស់​យើង​នៅ​ជាប់​ក្នុង​ព្រះ​អង្គ ទោះ​មាន​អារម្មណ៍​ថា​ពិបាក​ចិត្ត​យ៉ាង​ណា​ក៏​ដោយ…

Read article