ញែកចេញ ឲ្យមានសេចក្តីសម្លូត
ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង។ ម៉ាថាយ ១១:២៩ កាលពីខែវិច្ឆិកា ឆ្នាំ១៧៤២ មានកុប្បកម្មមួយ បានផ្ទុះឡើង នៅទីក្រុងស្តាហ្វ៊តស៊ែរ ប្រទេសអង់គ្លេស ដើម្បីតវ៉ាប្រឆាំងនឹងសារនៃដំណឹងល្អ ដែលលោកឆាល វេសលី(Charles Wesley) កំពុងតែបង្រៀន។ លោកឆាល និងលោកចន ដែលជាបងប្រុសគាត់ ហាក់ដូចជាកំពុងតែធ្វើការកែប្រែប្រពៃណីពួកជំនុំដែលមានតាំងពីយូរមកហើយ ហើយអ្នកក្រុងនោះហាក់ដូចជាមិនអាចទ្រាំទ្របានទៀតទេ។ ពេលដែលលោកចន វេសលី(John Wesley) បានទទួលដំណឹង អំពីកុប្បកម្មនេះ គាត់ក៏ប្រញាប់ទៅទីក្រុងស្តាហ្វ៊តស៊ែរ ដើម្បីជួយប្អូនប្រុសគាត់។ មិនយូរប៉ុន្មាន ហ្វូងមនុស្សដ៏រញ៉េរញ៉ៃក៏បានលោមព័ទ្ធកន្លែងដែលលោកចន កំពុងស្នាក់នៅ។ គាត់ក៏បានចេញទៅជួបអ្នកដឹកនាំពួកគេ ដោយផ្ទាល់ ដោយចិត្តក្លាហាន ដោយនិយាយទៅកាន់ពួកគេ ដោយចិត្តសុភាពយ៉ាងខ្លាំង បានជាអាចបំបាត់កំហឹងរបស់ពួកគេ ម្តងម្នាក់ៗ។ ហ្វូងមនុស្សទាំងនោះអាចធ្វើឲ្យការប្រឆាំង ក្លាយជាអំពើហិង្សា តែវិញ្ញាណដ៏សុភាព និងស្រគត់ស្រគំរបស់លោកចន វេសលីក៏បានធ្វើឲ្យពួកគេមានចិត្តស្ងប់រម្ងាប់។ តែវាមិនមែនជាភាពសម្លូត ដែលមានក្នុងចិត្តគាត់ពីកំណើតនោះទេ។ ផ្ទុយទៅវិញ វាបានកើតចេញពីដួងព្រះទ័យរបស់ព្រះអង្គសង្គ្រោះ ដែលគាត់បានដើរតាម យ៉ាងជិតស្និទ្ធ។ ព្រះយេស៊ូវមានបន្ទូលថា “ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត…
Read article