June 1, 2022

You are here:
ឲ្យអំណោយ ដោយក្តីស្រឡាញ់

នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​សំងាត់ ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់។ ម៉ាថាយ ៦:៤ រៀង​រាល់​ថ្ងៃ លោក​គ្លែន(Glen) តែង​តែ​ទៅ​ទិញ​កាហ្វេ​ពេល​ព្រឹក នៅ​ហាង​លក់​កាហ្វេ​នៅ​ក្បែរ​តំបន់​គាត់​រស់​នៅ ដែល​នៅ​ទីនោះ អ្នក​ទិញ​ត្រូវ​បើក​ឡាន​បន្ត​កន្ទុយ​គ្នា​ជា​ជួរ ចូល​តាម​ច្រក​តែ​មួយ ដើម្បី​រង់​ចាំ​ទិញ​កាហ្វេ​ម្តង​ម្នាក់​ៗ។ ហើយ​ជា​រៀង​រាល់​ថ្ងៃ គាត់​ក៏​បាន​ចេញ​ថ្លៃ​កាហ្វេ​ឲ្យ​អ្នក​បើក​ឡាន ដែល​កំពុង​រង់​ចាំ​ខាង​ក្រោយ​គាត់​ជា​និច្ច ដោយ​គ្រាន់​តែ​ប្រាប់​អ្នក​គិត​លុយ ឲ្យ​ជូន​ពរ​អ្នក​នោះ​ឲ្យ​សុខ​សប្បាយ។ លោក​គ្លែន​មិន​បាន​ស្គាល់​ពួក​គេ​ទេ។ គាត់​ក៏​មិន​បាន​ដឹង អំពី​ការ​ឆ្លើយ​តប​របស់​ពួក​គេ​ដែរ។ គាត់​គ្រាន់​តែ​ជឿ​ថា វា​ជា​ទង្វើ​តូច​បំផុត​ដែល​គាត់​អាច​ធ្វើ​បាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ថ្ងៃ​មួយ គាត់​ក៏​បាន​ដឹង អំពី​ឥទ្ធិពល​នៃ​ទង្វើ​របស់​គាត់ ពេល​គាត់​អាន​សំបុត្រ​អនាមិក​មួយ ដែល​គេ​បាន​ផ្ញើ​មក​ក្រុម​ហ៊ុន​កាសែត ក្នុង​តំបន់​គាត់។ គាត់​ក៏​បាន​ដឹង​ថា អំណោយ​ដែល​គាត់​បាន​ឲ្យ​គេ ដោយ​ចិត្ត​សប្បុរស នៅ​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១៧ បាន​បណ្តាល​ឲ្យ​អ្នក​បើក​ឡាន នៅ​ពី​ក្រោយ​ឡាន​គាត់ បាន​ផ្លាស់​ប្តូរ​គំនិត លែង​ចង់​សម្លាប់​ខ្លួន នៅ​ថ្ងៃ​នោះ។ លោក​គ្លែន​បាន​ឲ្យ​អំណោយ​ជា​ប្រចាំ​ថ្ងៃ ដល់​អ្នក​បើក​បរ​ឡាន នៅ​ពី​ក្រោយ​ឡាន​គាត់ ដោយ​មិន​ចង់​បាន​ការ​អរគុណ ឬ​ការ​សរសើរ​ឡើយ។ ទើប​តែ​លើក​នេះ​ទេ ដែល​គាត់​បាន​មើល​ឃើញ​ឥទ្ធិពល នៃ​អំណោយ​ដ៏​តូច​របស់​គាត់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹកចាំ អំពី​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ ឲ្យ​យើង​ធ្វើ​ទាន ដោយ​មិន​ឲ្យ​ដៃ​ស្តាំ ដឹង​អំពី​ការ​ដែល​ដៃ​ឆ្វេង​ធ្វើ(ម៉ាថាយ ៦:៣)។…

Read article