ជៀសវាងការលើកហេតុផលការពារកំហុស
អ្នករាល់គ្នាលះចោលបញ្ញត្តរបស់ព្រះ ទៅកាន់តាមសណ្ដាប់មនុស្សវិញ។ ម៉ាកុស ៧:៨ មន្ត្រីប៉ូលិសម្នាក់នៅរដ្ឋអាត្លានតា បានសួរអ្នកបើកបរម្នាក់ថា តើនាងបានដឹងថា ហេតុអ្វីគាត់ឲ្យនាងឈប់ទេ? នាងក៏បានឆ្លើយតបដោយការងឿងឆ្ងល់ថា នាងមិនដឹងទេ។ មន្រ្តីប៉ូលិសរូបនោះក៏បានប្រាប់នាង ដោយពាក្យស្រទន់ថា គាត់ឲ្យនាងឈប់ឡាន ព្រោះនាងបើកឡានបណ្តើរ សរសេរសារក្នុងទូរស័ព្ទបណ្តើរ។ នាងក៏បានលើកទូរស័ព្ទបង្ហាញគាត់ ហើយប្រកែកថា ទេ នាងមិនបានសរសេរសារទេ តែនាងគ្រាន់តែសរសេរអ៊ីមែលប៉ុណ្ណោះ។ ច្បាប់ដែលបានហាមមិនឲ្យសរសេរសារ ក្នុងពេលបើកបរ មិនមានភាពចន្លោះប្រហោង ដែលអនុញ្ញាតឲ្យគេអាចសរសេរអ៊ីមែលពេលបើកបរនោះឡើយ។ គោលបំណងនៃច្បាប់នេះមិនមែនដើម្បីរារាំងមិនឲ្យគេសរសេរសារនោះទេ តែដើម្បីការពារមិនឲ្យមានគ្រោះថ្នាក់ពេលបើកបរ ដោយសារការបែកអារម្មណ៍។ ព្រះយេស៊ូវបានបកអាក្រាតពួកអ្នកដឹកនាំសាសនា នៅសម័យព្រះអង្គថា បានបង្កើតចន្លោះប្រហោងដែលអាក្រក់បំផុត ក្នុងក្រឹត្យវិន័យ។ ព្រះអង្គមានបន្ទូលថា “អ្នករាល់គ្នាលះបង់ចោលបញ្ញត្តព្រះមែន ដើម្បីនឹងកាន់តាមសណ្ដាប់របស់ខ្លួនវិញ” ហើយព្រះអង្គបានដកស្រង់ក្រឹត្យវិន័យដែលចែងថា “ចូរគោរពប្រតិបត្តិឪពុកម្តាយឯង”(ម៉ាកុស ៧:៩-១០)។ ពួកគេមានការគោរពប្រតិបត្តិព្រះតែសម្បកក្រៅទេ ព្រោះពួកអ្នកដឹកនាំដែលមានទ្រព្យស្តុកស្តម្ភទាំងនោះ កំពុងតែព្រងើយកន្តើយចំពោះសាច់ញាតិរបស់ខ្លួន។ ពួកគេគ្រាន់តែប្រកាសថា ដង្វាយរបស់ពួកគេ គឺជា “ការគោរពប្រតិបត្តិចំពោះព្រះ” ហើយ ដូចនេះពួកគេមិនចាំបាច់ត្រូវជួយឪពុកម្តាយខ្លួន ដែលចាស់ជរាក៏បាន។ ព្រះយេស៊ូវក៏បានមានបន្ទូលអំពីចំណុចស្នូលនៃបញ្ហានេះថា “អ្នករាល់គ្នាលះចោលបញ្ញត្តរបស់ព្រះ ទៅកាន់តាមសណ្តាប់មនុស្សវិញ”(ខ.១៣)។ ពួកគេមិនបានគោរពប្រតិបត្តិព្រះឡើយ ព្រោះពួកគេមិនបានគោរពប្រតិបត្តិឪពុកម្តាយខ្លួន។ អ្នកខ្លះចូលចិត្តលើកហេតុផល ជាល្បិចដើម្បីជៀសវាងការទទួលខុសត្រូវ និងការពារទង្វើដ៏អាត្មានិយម…
Read article