ទំនាក់ទំនងរវាងភាពសប្បុរស និងក្តីអំណរ
នោះបណ្តាជនទាំងឡាយក៏រីករាយសប្បាយដោយបានថ្វាយស្ម័គ្រពីចិត្ត ពីព្រោះគេបានថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា។ ១របាក្សត្រ ២៩:៩ អ្នកស្រាវជ្រាវបានរកឃើញថា ភាពសប្បុរស និងក្តីអំណរ មានទំនាក់ទំនងនឹងគ្នា។ បានសេចក្តីថា អ្នកដែលឲ្យលុយ និងចំណាយពេលសម្រាប់អ្នកដទៃ មានភាពសប្បាយរីករាយជាងអ្នកដែលមិនបានឲ្យ ឬចំណាយ។ រឿងនេះបាននាំឲ្យអ្នកចិត្តសាស្រ្តម្នាក់ធ្វើការសន្និដ្ឋានថា “ចូរយើងឈប់គិតថា ការធ្វើទាន គឺជាកាតព្វកិច្ចខាងផ្លូវសីលធម៌ តែចូរយើងចាប់ផ្តើមគិតថា វាជាប្រភពនៃភាពសប្បាយរីករាយវិញ”។ ការឲ្យអ្វីមួយដល់អ្នកដទៃ អាចធ្វើឲ្យយើងសប្បាយចិត្ត តែខ្ញុំឆ្ងល់ថា តើយើងគួរតែចាត់ទុកសុភមង្គលជាគោលដៅ នៃការឲ្យរបស់យើងដែរឬទេ? បើយើងមានភាពសប្បុរសចំពោះមនុស្ស ឬបុព្វហេតុណាមួយ ដែលធ្វើឲ្យយើងមានអារម្មណ៍ល្អ ចុះចំណែកឯមនុស្ស ឬបុព្វហេតុដែលយើងពិបាកឧបត្ថម្ភ ឬមិនគួរឲ្យចាប់អារម្មណ៍ តែពិតជាត្រូវការជំនួយពីយើង តើយើងគិតយ៉ាងណា? ព្រះគម្ពីរក៏បានតភ្ជាប់ភាពសប្បុរស ជាមួយនឹងក្តីអំណរផងដែរ តែផ្អែកទៅលើមូលដ្ឋានខុសពីនេះ។ បន្ទាប់ពីស្តេចដាវីឌបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីសាងសង់ព្រះវិហារ ទ្រង់ក៏បានប្រាប់ពួកអ៊ីស្រាអែល ឲ្យដាក់ដង្វាយផងដែរ(១របាក្សត្រ ២៩:១-៥)។ ពួកបណ្តាជនក៏បានឆ្លើយតប ដោយចិត្តសប្បុរស ដោយដាក់ដង្វាយជាមាស ប្រាក់ និងត្បូងមានតម្លៃ ដោយក្តីអំណរ(ខ.៦-៨)។ ប៉ុន្តែ ចូរយើងកត់សំគាល់ថា តើពួកគេមានក្តីអំណរ ដោយសារអ្វី? ជាក់ស្តែង “នោះបណ្តាជនទាំងឡាយក៏រីករាយសប្បាយ ដោយបានថ្វាយស្ម័គ្រពីចិត្ត ពីព្រោះគេបានថ្វាយស្ម័គ្រពីចិត្ត ដល់ព្រះយេហូវ៉ា”(ខ.៩)។…
Read article