June 11, 2022

You are here:
ទីបន្ទាល់សម្រាប់អ្នកផ្ទះ

ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​បង​ប្អូន​ឯង​ពី​ការ​ធំ​ទាំង​ម៉្លេះ ដែល​ព្រះអម្ចាស់​បាន​មេត្តា​ប្រោស​ដល់​ឯង​វិញ។ ម៉ាកុស ៥:១៩ “គ្មាន​កន្លែង​ណា​ល្អ​ដូច​ផ្ទះ​ទេ។ គ្មាន​កន្លែង​ណា​ល្អ​ដូច​ផ្ទះ​ទេ”។ នេះ​ជា​ពាក្យ​សម្ដី ដែល​គេ​មិន​អាច​បំភ្លេច​បាន ដែល​តួអង្គ​ដូរ៉ូស៊ី(Dorothy) បាន​និយាយ​ចេញ​មក ក្នុង​រឿង គ្រូ​សីល​នៃ​ទីក្រុង​អូហ្ស ហើយ​បាន​បង្កប់​នូវ​រឿង​ដ៏​មាន​ន័យ​មួយ ដែល​គេ​ឃើញ​មាន នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ល្បី​ៗ​ជា​ច្រើន ដែល​រាប់​ចាប់​តាំង​ពី​រឿង​សង្គ្រាម​ភព​ផ្កាយ ដល់​រឿង​ស្តេច​តោ។ គេ​បាន​ហៅ​រឿង​នោះ​ថា “ការ​ធ្វើ​ដំណើរ​របស់​វីរបុរស”។ និយាយ​ឲ្យ​ខ្លី តួ​អង្គ​ដែល​ជា​មនុស្ស​សាមញ្ញ កំពុង​រស់​នៅ​ក្នុង​ជីវិត​ដ៏​សាមញ្ញ ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ដ៏​អស្ចារ្យ។ គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ផ្សេង ដែល​មាន​ការ​ល្បង​ល និង​ការ​លំបាក​ជា​ច្រើន ក៏​ដូច​ជា​មាន​អ្នក​បង្រៀន​គាត់ និង​មនុស្ស​អាក្រក់ កំពុង​រង់​ចាំ​គាត់។ បើ​គាត់​អាច​ឆ្លង​ផុត​ការ​សាក​ល្បង ហើយ​បង្ហាញ​ចេញ​នូវ​វីរភាព​របស់​គាត់ នោះ​នៅ​ដំណាក់​កាល​ចុង​ក្រោយ គាត់​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​នាំ​យក​រឿង​ជា​ច្រើន​មក​និទាន​ឲ្យ​គេ​ស្តាប់ ហើយ​ទទួល​បាន​ប្រាជ្ញា។ ដំណាក់​កាល​ចុង​ក្រោយ​សំខាន់​ណាស់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​បុរស​ម្នាក់ ដែល​ត្រូវ​អារក្ស​ចូល។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​រឿង​នោះ គឺ​បុរស​នោះ​បាន​អង្វរ​ព្រះយេស៊ូវ សូម​ឲ្យ​គាត់​ទៅ​ជា​មួយ​ព្រះ​អង្គ(ម៉ាកុស ៥:១៨)។ តែ​ព្រះ​យេស៊ូវ​បាន​ប្រាប់​គាត់ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ (ខ.១៩)។ ការ​ធ្វើ​ដំណើរ​របស់​បុរស​ម្នាក់​នេះ សំខាន់​នៅ​ត្រង់​ចំណុច​ដែល​ថា គាត់​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្ទះ ទៅ​រក​អ្នក​ដែល​ស្គាល់​គាត់ ដើម្បី​ប្រាប់​គេ អំពី​រឿង​ដ៏​អស្ចារ្យ​នេះ។ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង…

Read article