អត្ថប្រយោជន៍នៃការនឹកចាំ
នេះគឺជាយញ្ញបូជានៃបុណ្យរំលងថ្វាយដល់ព្រះយេហូវ៉ា ដែលទ្រង់យាងរំលងផ្ទះពួកកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ។ និក្ខមនំ ១២:២៧ ខ្ញុំចូលចិត្តលេងល្បែងផ្គុំពាក្យ ជាការកម្សាន្ត ពេលទំនេរ។ នៅក្នុងការលេងវគ្គមុន មិត្តភក្តិខ្ញុំផ្គុំពាក្យចេញជាឈ្មោះខ្ញុំ។ គេបាននាំមុខខ្ញុំ នៅក្នុងការលេងល្បែងកម្សាន្តនេះ តែនៅចុងបញ្ចប់ ខ្ញុំក៏បានអស់គ្រាប់អក្សរនៅក្នុងថង់ ហើយក៏ផ្គុំបានពាក្យដែលមាន៧អក្សរ។ ការនេះមានន័យថា ល្បែងនេះបានចប់ហើយ ហើយខ្ញុំក៏បានទទួលពិន្ទុបន្ថែម៥០ទៀត ហើយក៏បានទទួលពិន្ទុពីចំនួនគ្រាប់អក្សរដែលមិត្តភក្តិខ្ញុំនៅសល់ ធ្វើឲ្យខ្ញុំផ្លាស់ប្តូរពីលេខរៀងចុងគេ ទៅជាលេខ១វិញ។ ចាប់តាំងពីពេលនោះមក ពេលណាយើងលេងល្បែងកម្សាន្តនេះ អ្នកដែលធ្លាក់មកនៅលេខរៀងចុងគេ ក៏បាននឹកចាំអំពីរបៀបដែលខ្ញុំបានឈ្នះ ហើយសង្ឃឹមថា ខ្លួនក៏អាចឈ្នះដូចខ្ញុំផងដែរ។ ការនឹកចាំ អំពីរឿងដែលបានកើតឡើង កាលពីមុន មានអំណាចលើកទឹកចិត្តយើង ហើយនាំឲ្យយើងមានសង្ឃឹម។ ពួកអ៊ីស្រាអែលបាននឹកចំាប្រវត្តិសាស្ត្ររបស់ខ្លួនផងដែរ ពេលដែលពួកគេប្រារព្ធធ្វើបុណ្យរំលង។ បុណ្យរំលងជាការរំឭកអំពីការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់ពួកអ៊ីស្រាអែល កាលពួកគេកំពុងទទួលរងការសង្កត់សង្កិន នៅស្រុកអេស៊ីព្ទ(និក្ខមនំ ១:៦-១៤)។ បន្ទាប់ពីពួកគេបានស្រែករកព្រះអង្គ ព្រះអង្គក៏បានរំដោះពួកគេ តាមរបៀបដ៏អស្ចារ្យ។ ព្រះអង្គបានប្រាប់ពួកគេឲ្យយកឈាមសត្វចៀមមកលាប នៅលើក្របទ្វារផ្ទះ ដើម្បីឲ្យទេវតា “រំលង” ផ្ទះរបស់ពួកគេ(១២:១២-១៣)។ កូនច្បងរបស់ពួកគេក៏បានរួចពីសេចក្តីស្លាប់ នៅពេលនោះ។ ជាច្រើនសតវត្សរ៍ក្រោយមក អ្នកជឿព្រះយេស៊ូវបានធ្វើពិធីលៀងព្រះអម្ចាស់ ជាទៀងទាត់ ដោយនឹកចាំ អំពីការលះបង់របស់ព្រះអង្គ នៅលើឈើឆ្កាង ដើម្បីរំដោះយើងឲ្យរួចពីបាប និងសេចក្តីស្លាប់(១កូរិនថូស…
Read article