June 13, 2022

You are here:
ជំនួយដ៏ស្រទន់

លោក​ក្រឡេក​មើល​ទៅ​ឃើញ​នៅ​ក្បាល​ដំណេក មាន​នំ​ដុត​ឆ្អិន​ទៅ​លើ​ធ្យូង​ភ្លើង ហើយ​មាន​ទឹក​១​ក្អម​ផង នោះ​លោក​ក៏​បរិភោគ​នំ និង​ទឹក​នោះ រួច​ដេក​ទៅ​វិញ។ ១ពង្សាវតាក្សត្រ ១៩:៦ ខ្ញុំ​ធ្លាប់​បាន​ស្តាប់​អ្នក​ជំនួញ​ម្នាក់​រៀប​រាប់ អំពី​ពេល​ដែល​គាត់​កំពុង​រៀន​នៅ​មហាវិទ្យាល័យ។ កាល​នោះ គាត់​ច្រើន​តែ​មាន​អារម្មណ៍​ថា “គ្មាន​ទី​ពំនាក់ និង​អស់​សង្ឃឹម” ដោយសារ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ គួរ​ឲ្យ​ស្តាយ​ណាស់​ គាត់​មិន​ដែល​បាន​ទៅ​ជួប​គ្រូ​ពេទ្យ​ផ្លូវ​ចិត្ត​ឡើយ តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​ចាប់​ផ្តើម​រៀប​ផែនការ​ដ៏​គ្រោះ​ថ្នាក់ ដោយ​កុម្ម៉ង់​ទិញ​សៀវភៅ ដែល​និយាយ​អំពី​ការ​សម្លាប់​ខ្លួន ហើយ​ក៏​បាន​ជ្រើស​រើស​ថ្ងៃ​ខែ ដើម្បី​ធ្វើ​អត្តឃាត។ ព្រះ​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់ ចំពោះ​អ្នក​ដែល​គ្មាន​ទីពឹង និង​គ្មាន​សង្ឃឹម។ មាន​មនុស្ស​ជា​ច្រើន នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​ព្រះអង្គ​បាន​ជួយ​សង្រ្គោះ ក្នុង​អំឡុង​ពេល​ដ៏​ខ្មៅ​ងងឹត។ កាល​លោក​យ៉ូណាស​ចង់​ស្លាប់ ព្រះ​ទ្រង់​បាន​លើក​ទឹកចិត្ត​គាត់ ដោយ​ការ​សន្ទនា​ដ៏​ស្រទន់(យ៉ូណាស ៤:៣-១០)។ កាល​លោក​អេលីយ៉ា​សូម​ឲ្យ​ព្រះ​ទ្រង់​ដក​ជីវិត​គាត់(១ពង្សាវតាក្សត្រ ១៩:៤) ព្រះ​អង្គ​ក៏​បាន​ប្រទាន​នំប៉័ង និង​ទឹក ដើម្បី​ឲ្យ​គាត់​មាន​ភាព​ស្រស់​ថ្លា​ឡើង(ខ.៥-៩) និង​បាន​មាន​បន្ទូល​យ៉ាង​សុភាព​មក​កាន់​គាត់(ខ.១១-១៣) ហើយ​ក៏​បាន​ជួយ​ឲ្យ​គាត់​មើល​ឃើញ​ថា គាត់​មិន​ឯកោ ដូច​ដែល​គាត់​គិត​នោះ​ឡើយ(ខ.១៨)។​ ដូច​នេះ ព្រះ​ទ្រង់​ចូល​មក​ជិត​មនុស្ស​ដែល​ធ្លាក់​ទឹក​ចិត្ត ដោយ​ជំនួយ​ដ៏​ស្រទន់។ ងាក​មក​រឿង​របស់​អ្នក​ជំនួញ​នោះ​វិញ។ បណ្ណាគារ​ក៏​បាន​ជួន​ដំណឹង​គាត់​ថា គេ​បាន​ដឹក​សៀវភៅ​នោះ​មក​ឲ្យ​គាត់​ហើយ​។ តែ​គេ​បាន​ច្រឡំ​អាស័យដ្ឋាន ហើយ​ក៏​បាន​ផ្ញើ​សៀវភៅ​នោះ​ទៅ​កាន់​ផ្ទះ​ឪពុក​ម្តាយ​គាត់។ ពេល​ដែល​ម្តាយ​គាត់​ទូរស័ព្ទ​មក​គាត់ ដោយ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង គាត់​ក៏​បាន​ភ្ញាក់​រឭក ដោយ​ដឹង​ថា…

Read article