June 19, 2022

You are here:
មិនកំព្រាទៀតឡើយ

ឯ​ព្រះ​ដែល​គង់​នៅ​ក្នុង​ទី​លំនៅ​បរិសុទ្ធ ទ្រង់​ជា​ឪពុក​ដល់​ពួក​កំព្រា និង​ជា​ចៅក្រម​ដល់​ពួក​មេម៉ាយ។ ទំនុកដំកើង ៦៨:៥ លោក​ហ្កាយ ប្រាយអិន(Guy Bryant) ជា​បុរស​នៅ​លីវ ហើយ​គ្មាន​កូន ដែល​កំពុង​ធ្វើ​ការ​នៅ​មន្ទីរ​សុខុមាល​ភាព​កុមារ នៅ​ទីក្រុង​ញូយ៉ក។ ជា​រៀង​រាល់​ថ្ងៃ គាត់​បាន​សង្កេត​ឃើញ​ថា មាន​ក្មេង​កំព្រា​ជា​ច្រើន​កំពុង​ត្រូវ​ការ​ឪពុក​ម្តាយ​ចិញ្ចឹម ហើយ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​អ្វី​ម្យ៉ាង។ ក្នុង​អំឡុង​ពេល​ជិត​១​ទសវត្សរ៍ លោក​ប្រាយអិន​បាន​ចិញ្ចឹម​ក្មេង​ជាង​៥០​នាក់។ ហើយ​មាន​ពេល​មួយ​នោះ គាត់​បាន​ទទួល​ចិញ្ចឹម​ក្មេង​មួយ​ដង​៩​នាក់។ លោក​ប្រាយអិន​ក៏​បាន​ពន្យល់​ថា “ខ្ញុំ​តែង​តែ​ប្រទះ​ឃើញ​ក្មេង​អនាថា ដែល​ត្រូវ​ការ​កន្លែង​ស្នាក់​នៅ។ បើ​អ្នក​មាន​កន្លែង​ទំនេរ​ក្នុង​ផ្ទះ​អ្នក និង​មាន​ចិត្ត​ចង់​ជួយ​គាត់ នោះ​សូម​ទទួល​ចិញ្ចឹម​គាត់​ផង អ្នក​មិន​ចាំ​បាច់​គិត​ច្រើន​ទេ”។ កូន​ចិញ្ចឹម​ដែល​បាន​ពេញ​វ័យ និង​អាច​រស់​នៅ​ដោយ​ពឹង​ខ្លួន​ឯង​បាន នៅ​តែ​មាន​កូនសោ​សម្រាប់​ចេញ​ចូល​ផ្ទះ​របស់​លោក​ប្រាយអិន ហើយ​ជា​ញឹក​ញាប់ បាន​មក​ញាំ​អាហារ​ថ្ងៃ​ត្រង់ ជា​មួយ​ប៉ា​ចិញ្ចឹម​របស់​ពួក​គេ នៅ​ថ្ងៃ​អាទិត្យ។ ដូច​នេះ លោក​ប្រាយអិន​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ឪពុក ទៅ​កាន់​មនុស្ស​ជា​ច្រើន។ ព្រះ​គម្ពីរ​បាន​ចែង​ថា ព្រះ​ទ្រង់​បាន​តាម​រក​អស់​អ្នក ដែល​គេ​បាន​បំភ្លេច ឬ​បោះ​បង់​ចោល។ អ្នក​ជឿ​ខ្លះ​នៅ​តែ​មាន​អារម្មណ៍​ថា ពួក​គេ​មាន​ភាព​ឯកោ និង​ងាយ​រង​គ្រោះ តែ​ព្រះ​អង្គ​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​ពួក​គេ​ជានិច្ច។ ព្រះ​ទ្រង់​ជា “ឪពុក​ដល់​ពួក​កំព្រា”(ទំនុក​ដំកើង ៦៨:៥)។ បើ​យើង​មាន​អារម្មណ៍​ឯកោ ដោយ​គេ​មិន​អើពើ​ចំពោះ​យើង ឬ​យើង​កំពុង​ជួប​រឿង​ដ៏​សោក​សៅ នោះ​ព្រះ​អង្គ​គង់​នៅ​ជា​មួយ ឈោង​មក​រក​យើង នាំ​យើង​ចូល​មក​ជិត​ព្រះ​អង្គ…

Read article