និយាយពាក្យនៃព្រះគុណ ក្នុងពេលពិបាកបំផុត
ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ។ លូកា ២៣:៣៤ អ្នកស្រីឆាឡា(Charla) បានដឹងខ្លួនថា គាត់ជិតដល់ពេលលាចាកលោកហើយ។ ខណៈពេលដែលគាត់កំពុងគេងនៅលើគ្រែ ក្នុងមន្ទីរពេទ្យ គ្រូពេទ្យផ្នែកវះកាត់បាននាំពេទ្យក្មេងៗមួយក្រុមមកធ្វើកម្មសិក្សា នៅក្នុងបន្ទប់របស់គាត់។ ក្នុងរយៈពេលប៉ុន្មាននាទីនោះ វេជ្ជបណ្ឌិតមិនបានអើពើចំពោះអ្នកស្រីឆាឡាសោះ ខណៈពេលដែលគាត់កំពុងរៀបរាប់អំពីស្ថានភាពជំងឺរបស់គាត់ ដែលបានឈានដល់ដំណាក់កាលចុងក្រោយ។ ទីបំផុត គ្រូពេទ្យរូបនោះក៏បានងាកមករកគាត់ ហើយសួរសុខទុក្ខគាត់។ អ្នកស្រីឆាឡាក៏បានញញឹមទាំងពិបាក ហើយក៏បាននិយាយយ៉ាងសុភាព ទៅកាន់មនុស្សមួយក្រុមនោះ អំពីក្តីសង្ឃឹម និងសន្តិភាព ដែលគាត់បានរកឃើញក្នុងព្រះយេស៊ូវ។ កាលពីជាង២ពាន់ឆ្នាំមុន ព្រះកាយដ៏ខ្ទេចខ្ទាំរបស់ព្រះយេស៊ូវបានព្យួរនៅលើឈើឆ្កាង ដោយក្តីអាម៉ាស់ នៅចំពោះមុខហ្វូងមនុស្ស ដែលកំពុងឈរមើលព្រះអង្គ។ តើព្រះអង្គបានស្តីបន្ទោសពួកមនុស្ស ដែលបានធ្វើទារុណកម្មមកលើព្រះអង្គទេ? ទេ។ ផ្ទុយទៅវិញព្រះអង្គមានបន្ទូលថា “ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”(លូកា ២៣:៣៤)។ ព្រះអង្គបានអធិស្ឋានឲ្យខ្មាំងសត្រូវរបស់ព្រះអង្គ ទោះពួកគេបានកាត់ទោស និងឆ្កាងព្រះអង្គ ដោយអយុត្តិធម៌ក៏ដោយ។ ក្រោយមក ព្រះអង្គក៏បានមានបន្ទូលទៅកាន់ឧក្រិដ្ឋជនម្នាក់ ដែលជាប់ឆ្កាងជាមួយព្រះអង្គថា ដោយសារជំនឿរបស់គាត់ នោះគាត់នឹងបានទៅនៅស្ថានបរមសុខជាមួយព្រះអង្គដែរ(ខ.៤៣)។ ក្នុងពេលដ៏ឈឺចាប់ និងអាម៉ាស់នោះ ព្រះយេស៊ូវបានសម្រេចព្រះទ័យមានបន្ទូលអំពីក្តីសង្ឃឹម និងជីវិត ដោយបង្ហាញក្តីស្រឡាញ់ដល់មនុស្សទាំងអស់។ ខណៈពេលដែលអ្នកស្រីឆាឡាកំពុងនិយាយបញ្ចប់ការចែកចាយ អំពីព្រះគ្រីស្ទ ដល់អ្នកស្តាប់របស់គាត់…
Read article