ព្រះទ្រង់ការពារ និងប្រយុទ្ធជំនួសយើង
ទ្រង់នឹងក្រុងឯងដោយស្លាបទ្រង់ ហើយឯងនឹងជ្រកនៅក្រោមចំអេងស្លាបរបស់ទ្រង់ សេចក្តីពិតរបស់ទ្រង់ជាខែល ហើយជាអាវក្រោះ។ ទំនុកដំកើង ៩១:៤ ស្រ្តីជាម្តាយម្នាក់ នៅរដ្ឋខូឡូរ៉ាដូបានបង្ហាញឲ្យគេទទួលស្គាល់ថា គាត់នឹងការពារកូនគាត់ ទោះជាមានបញ្ហាអ្វីក៏ដោយ។ កូនប្រុសរបស់គាត់អាយុ៥ឆ្នាំ កំពុងតែលេងនៅក្រៅផ្ទះ។ ពេលគាត់ឮសម្លេងកូនប្រុសគាត់ស្រែក គាត់ក៏ប្រញាប់រត់ចេញក្រៅផ្ទះ ហើយមានការតក់ស្លុតយ៉ាងខ្លាំង ពេលដែលបានឃើញកូនប្រុសគាត់ត្រូវសត្វតោភ្នំវាយប្រហារ។ សត្វតោនោះកំពុងសង្រ្គប់ពីលើកូនប្រុសគាត់ ដោយក្បាលរបស់កូនគាត់កំពុងជាប់នៅក្នុងមាត់របស់វា។ ស្រ្តីជាម្តាយក៏បានប្រឹងប្រែងអស់ពីកម្លាំងចិត្ត នៅក្នុងការប្រយុទ្ធនឹងវា ដោយចិត្តក្លាហាន ហើយក៏បានហែកមាត់វា ដើម្បីរំដោះកូនប្រុសខ្លួន។ សេចក្តីក្លាហានរបស់ស្រ្តីជាម្តាយ បានរំឭកយើងថា ព្រះគម្ពីរបាននិយាយអំពីភាពជាម្តាយ ដើម្បីពិពណ៌នាអំពីសេចក្តីស្រឡាញ់ និងការការពារដ៏ស្ថិតស្ថេរ ដែលព្រះទ្រង់មានចំពោះកូនព្រះអង្គ។ ព្រះទ្រង់យកព្រះទ័យទុកដាក់ និងកម្សាន្តចិត្តរាស្រ្តរបស់ព្រះអង្គ ដូចជាមេឥន្ទ្រីដែលថែទាំកូន(ចោទិយកថា ៣២:១០-១១ អេសាយ ៦៦:១៣)។ ហើយព្រះអង្គក៏នឹងមិនដែលភ្លេចរាស្រ្តព្រះអង្គ ឬលែងមានសេចក្តីអាណិតចំពោះពួកគេឡើយ គឺប្រៀបដូចជាម្តាយមិនដែលភ្លេចកូនដែលនៅបៅដោះ ដោយចំណងដែលមិនអាចកាត់ផ្តាច់បាន(អេសាយ ៥៤:៧-៨)។ ហើយព្រះអង្គក៏គ្របបាំងរាស្ត្រព្រះអង្គ នៅក្រោមចំអេងស្លាបរបស់ព្រះអង្គ ហើយសេចក្តីពិតរបស់ទ្រង់ជាខែល ហើយជាអាវក្រោះ គឺមិនខុសពីមេបក្សី ដែលការពារកូន នៅក្រោមចំអេងស្លាបរបស់ខ្លួន(ទំនុកដំកើង ៩១:៤)។ ជួនកាល យើងមានអារម្មណ៍ឯកោ គេបំភ្លេច និងជាប់អន្ទាក់នៃខ្មាំងសត្រូវខាងវិញ្ញាណគ្រប់ប្រភេទ។ សូមព្រះទ្រង់ជួយរំឭកយើងថា ព្រះអង្គតែងតែថែរក្សា ហើយកម្សាន្តចិត្តយើង…
Read article