ភាពបរិបូរ ដែលផ្គត់ផ្គង់ឲ្យការខ្វះខាត
ដើម្បីកាលណាគេមានបរិបូរ នោះនឹងបានបំពេញការ ដែលអ្នករាល់គ្នាខ្វះខាតវិញ ប្រយោជន៍ឲ្យបានស្មើគ្នាឡើង។ ២កូរិនថូស ៨:១៤ នៅអាមេរិក កន្លែងលក់អាហារក្នុងសាលារៀន មានលក្ខណៈមិនខុសពីភោជនីយដ្ឋានធំៗឡើយ។ ជាញឹកញាប់ កន្លែងលក់អាហារទាំងនោះបានត្រៀមម្ហូបអាហារ លើសពីតម្រូវការ ព្រោះពួកគេមិនអាចទាយស្មានជាមុនឲ្យបាន១រយភាគរយថា សិស្សត្រូវការអាហារអ្វីខ្លះ នៅថ្ងៃនីមួយៗ ហេតុនេះហើយ មានអាហារជាច្រើនដែលនៅសល់ ត្រូវគេបោះចោល។ តែមានសិស្សជាច្រើនដែលមិនមានអាហារគ្រប់គ្រាន់ សម្រាប់បរិភោគនៅផ្ទះ ហើយក៏មានអ្នកដែលគ្មានអាហារបរិភោគនៅចុងសប្តាហ៍។ ដូចនេះ មន្ទីរអប់រំប្រចាំស្រុកមួយនៅសហរដ្ឋអាមេរិក បានចាប់ដៃគូជាមួយអង្គការមិនរកប្រាក់ចំណេញក្នុងតំបន់មួយដើម្បីស្វែងរកដំណោះស្រាយ។ ពួកគេក៏បានវេចខ្ចប់អាហារដែលនៅសល់ ទុកឲ្យសិស្សយកទៅផ្ទះ ហើយទន្ទឹមនឹងនោះ ពួកគេក៏បានផ្សព្វផ្សាយអំពីបញ្ហានៃការខ្ជះខ្ជាយអាហារ និងការស្រេកឃ្លានផងដែរ។ មនុស្សភាគច្រើនមិនគិតថា ការមានលុយជាបរិបូរគឺជាបញ្ហា ដូចការខ្ជះខ្ជាយអាហារនោះឡើយ តែគោលការណ៍នៅពីក្រោយកម្មវិធីចែកអាហាររបស់សាលានោះ គឺមិនខុសពីអ្វីដែលសាវ័កប៉ុលបានបង្រៀន ក្នុងសំបុត្រដែលគាត់បានសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងកូរិនថូសនោះឡើយ។ គាត់ដឹងថា ពួកជំនុំនៅស្រុកម៉ាសេដូនកំពុងជួបទុក្ខលំបាក ដូចនេះ គាត់ក៏បានសុំឲ្យពួកជំនុំនៅទីក្រុងកូរិនថូស ប្រើភាពបរិបូររបស់ខ្លួន ដើម្បីបំពេញតម្រូវការរបស់ពួកគេ(២កូរិនថូស ៨:១៤)។ គោលបំណងរបស់គាត់ គឺដើម្បីនាំមកនូវភាពស្មើភាពគ្នា ក្នុងចំណោមពួកជំនុំទាំងឡាយ ដើម្បីកុំឲ្យមានពួកជំនុំខ្លះមានភាពសម្បូរសប្បាយពេក ខណៈពេលដែលពួកជំនុំផ្សេងទៀត កំពុងជួបការខ្វះខាត។ សាវ័កប៉ុលមិនចង់ឲ្យពួកជំនុំនៅទីក្រុងកូរិនថូស ធ្លាក់ខ្លួនក្រ ដោយសារការជួយផ្គត់ផ្គង់គេនោះឡើយ តែគាត់គ្រាន់តែចង់ឲ្យ៊ពួកគេមានក្តីអាណិត និងមានចិត្តសប្បុរសចំពោះពួកជំនុំនៅស្រុកម៉ាសេដូន ដោយទទួលស្គាល់ថា នៅពេលអនាគត…
Read article