ការផ្លាស់ប្តូរ ដែលមិនត្រូវមើលរំលង
ស្តេចទ្រង់… ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ហើយកាន់តាមក្រឹត្យក្រម និងសេចក្តីបន្ទាល់ ហើយនឹងបញ្ញត្តរបស់ទ្រង់ទាំងប៉ុន្មាន។ ២ពង្សាវតាក្សត្រ ២៣:៣ ក្រុមគ្រួសារខ្ញុំបានតាំងលម្អធ្នូមួយដើម និងបំពង់ដាក់គ្រាប់ព្រួញមួយដ៏ស្រស់ស្អាត នៅលើជញ្ជាំងផ្ទះរបស់ខ្ញុំ នៅរដ្ឋមីឈីហ្គិន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ វាជាកេរដំណែលពីឪពុកខ្ញុំ ដែលគេបានជូនគាត់ ជាវត្ថុអនុស្សាវរីយ កាលយើងកំពុងបម្រើព្រះ ក្នុងនាមជាបេសកជន នៅប្រទេសហ្កាណា។ បន្ទាប់មក នៅថ្ងៃមួយ មិត្តភក្តិជនជាតិហ្កាណាម្នាក់ បានមកលេងផ្ទះយើង។ ពេលគាត់ឃើញធ្នូនោះ គាត់ក៏បានបង្ហាញទឹកមុខចម្លែក។ គាត់ក៏បានចង្អុលទៅវត្ថុតូចមួយ ដែលគេបានចងភ្ជាប់នឹងធ្នូនោះ ហើយប្រាប់ខ្ញុំថា វាជាវត្ថុមន្តអាគម។ វាគ្មានអំណាចទេ តែបើគាត់ជាខ្ញុំវិញ គាត់នឹងមិនឲ្យវានៅក្នុងផ្ទះគាត់ទេ។ ភ្លាមៗនោះ យើងក៏បានកាត់វត្ថុមន្តអាគមនោះចេញពីធ្នូ យកទៅបោះចោល។ យើងមិនចង់មានវត្ថុអ្វីមួយ ក្នុងផ្ទះយើង ដែលថ្វាយបង្គំអ្វីផ្សេង ជាជាងថ្វាយបង្គំព្រះដ៏ពិតនោះឡើយ។ ស្តេចយ៉ូសៀស ជាស្តេចក្រុងយេរូសាឡិម ដែលបានច្រើនវ័យធំឡើង ដោយការយល់ដឹងតិចតួច អំពីអ្វីដែលព្រះទ្រង់រំពឹងចង់បានពីរាស្រ្តព្រះអង្គ។ ពេលដែលសម្តេចសង្ឃបានរកឃើញក្រាំងក្រឹត្យវិន័យ នៅក្នុងព្រះវិហារ ដែលគេមិនបានអើពើអស់ជាយូរមកហើយ(២ពង្សាវតាក្សត្រ ២២:៨) ស្តេចយ៉ូសៀសក៏បានសព្វព្រះទ័យនឹងស្វែងយល់អំពីក្រឹត្យវិន័យនោះ។ ពេលដែលទ្រង់បានរៀនក្រឹត្យវិន័យ ដែលបានចែងអំពីការថ្វាយបង្គំរូបព្រះ មិនយូរប៉ុន្មាន ទ្រង់ក៏បានបង្គាប់ឲ្យមានការផ្លាស់ប្តូរដ៏ឆាប់រហ័ស នៅក្នុងនគរយូដា ឲ្យត្រូវតាមក្រឹត្យវិន័យរបស់ព្រះ…
Read article