ដំណឹងពីឈើឆ្កាង
ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួត ដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ។ ១កូរិនថូស ១:១៨ លោកហ្សាំង(Zhang) បាននិយាយថា គាត់បានចម្រើនវ័យធំឡើង ដោយគ្មានព្រះ គ្មានសាសនា គ្មានជំនឿអ្វីទាំងអស់។ កាលពីឆ្នាំ ១៩៨៩ គាត់បានខិតខំទាមទារលទ្ធិប្រជាធិបតេយ្យ និងសេរីភាព សម្រាប់ប្រជាជនគាត់ ដោយជួយដឹកនាំពួកនិស្សិតធ្វើបាតុកម្មដោយអហិង្សា។ តែបាតុកម្មនោះត្រូវបានរដ្ឋាភិបាលបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃ ហើយមនុស្សរាប់រយនាក់បានបាត់បង់ជីវិតយ៉ាងសោកសៅ។ ដោយសារគាត់ជាប់ពាក់ព័ន្ធនឹងរឿងនេះ គាត់មានឈ្មោះនៅក្នុងបញ្ជីឈ្មោះមនុស្ស ដែលរដ្ឋាភិបាលចង់ចាប់ខ្លួនខ្លាំងបំផុត។ បន្ទាប់ពីគាត់បានជាប់គុកមួយរយៈពេលខ្លីមក គាត់ក៏បានរត់គេចខ្លួន ទៅភូមិដាច់ស្រយាលមួយ ដែលនៅទីនោះ គាត់ក៏បានជួបកសិករចាស់ទុំម្នាក់ ដែលបាននាំគាត់ឲ្យស្គាល់ជំនឿរបស់គ្រីស្ទបរិស័ទ។ កសិករនោះមានតែកណ្ឌគម្ពីរយ៉ូហាន ដែលគេបានកត់ចម្លងបានមួយក្បាល តែខ្លួនមិនចេះអានអក្សរ ដូចនេះ ក៏បានពឹងលោកហ្សាំងអានឲ្យស្តាប់។ ពេលដែលលោកហ្សាំងអាន កសិករនោះក៏បានពន្យល់ប្រាប់គាត់ ហើយមួយឆ្នាំក្រោយមក លោកហ្សាំងក៏បានក្លាយជាអ្នកជឿព្រះយេស៊ូវ។ តាមរយៈរឿងគ្រប់យ៉ាង ដែលលោកហ្សាំងបានឆ្លងកាត់ គាត់បានមើលឃើញថា ព្រះកំពុងដឹកនាំគាត់ទៅរកឈើឆ្កាង ដោយអំណាចចេស្តាទ្រង់ ហើយគាត់ក៏បានយល់សេចក្តីដែលសាវ័កប៉ុលបានបង្រៀនក្នុងកណ្ឌគម្ពីរ ១កូរិនថូសថា “ដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួត ដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ”(១:១៨)។ ការអ្វីដែលមនុស្សជាច្រើនចាត់ទុកជារឿងឆ្កួតឡប់ ឬភាពទន់ខ្សោយ បានក្លាយជាកម្លាំងរបស់លោកហ្សាំង។ ក្នុងចំណោមយើង…
Read article