ការអធិស្ឋានដ៏ជ្រាលជ្រៅ ក្នុងពេលដ៏ងងឹត
សូមនាំព្រលឹងទូលបង្គំចេញពីសេចក្តីវេទនា ដោយសេចក្តីសុចរិតរបស់ទ្រង់។ ទំនុកដំកើង ១៤៣:១១ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីត១៩ នារីដែលមានឈ្មោះល្បីម្នាក់ បានបង្ហាញការឈឺចាប់ក្នុងអារម្មណ៍របស់គាត់ ដោយនិយាយអំពីពេលដ៏ខ្មៅងងឹត ដែលគាត់បានឆ្លងកាត់។ គាត់មានការពិបាក នៅក្នុងការ សម្របខ្លួននឹងសភាពធម្មតាបែបគន្លងថ្មី ហើយក្នុងពេលដ៏វឹកវរនោះ គាត់បានទទួលស្គាល់ថា គាត់ព្យាយាមជម្នះចិត្តដែលចង់ធ្វើអត្តឃាត។ គាត់ក៏បានព្យាយាមដកខ្លួនចេញពីការធ្លាក់ដាំក្បាលចុះនេះ ដោយចែកចាយអំពីទុក្ខលំបាករបស់គាត់ ដល់មិត្តភក្តិម្នាក់ដែលបានយកចិត្តទុកដាក់ចំពោះគាត់។ យើងរាល់គ្នាសុទ្ធតែងាយនឹងធ្លាក់ចូលទៅក្នុងពេល ថ្ងៃ ឬរដូវកាលដ៏វឹកវរ។ យើងធ្លាប់ស្គាល់អស់ហើយ ជ្រលងភ្នំដ៏ងងឹត និងទីកន្លែងដ៏ពិបាក តែការចាកចេញពីកន្លែងទាំងនោះ អាចមានការពិបាក។ ហើយជួនកាល យើងប្រហែលជាត្រូវស្វែងរកការប្រឹក្សាផ្លូវចិត្ត ពីអ្នកជំនាញទៀតផង។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក ១៤៣ ស្តេចដាវីឌបានពោលពាក្យអធិស្ឋាន ក្នុងអំឡុងពេលដ៏ខ្មៅងងឹត នៃជីវិតទ្រង់ ដែលជាគំរូ និងការបង្រៀនដល់យើងផងដែរ។ យើងមិនដឹងច្បាស់ថា កាលនោះទ្រង់កំពុងជួបរឿងអ្វីទេ តែសេចក្តីអធិស្ឋានរបស់ទ្រង់ មានភាពស្មោះត្រង់ ហើយពេញដោយក្តីសង្ឃឹម។ គឺដូចដែលទ្រង់បានអធិស្ឋានថា “ដ្បិតខ្មាំងសត្រូវបានបៀតបៀនព្រលឹងនៃទូលបង្គំ គេបានវាយជីវិតទូលបង្គំចុះដល់ដីហើយ ក៏ធ្វើឲ្យទូលបង្គំអាស្រ័យនៅក្នុងទីងងឹត ដូចជាពួកអ្នកដែលបានស្លាប់ជាយូរមកហើយ ហេតុនោះបានជាវិញ្ញាណនៅក្នុងខ្លួន ទូលបង្គំត្រូវអន់ថយទៅ ហើយចិត្តនៅក្នុងទូលបង្គំ ក៏នៅតែលតោល”(ខ.៣-៤)។ សម្រាប់អ្នកជឿព្រះ ការចែកចាយដល់មិត្តភក្តិ ឬពេទ្យចិត្តសាស្រ្ត អំពីរឿងដែលយើងកំពុងជួបប្រទះ…
Read article