ដើរជាមួយ ក្នុងពេលឈឺចាប់
កុំឲ្យជំពាក់អ្វីដល់អ្នកណាឡើយ ជំពាក់បានតែសេចក្តីស្រឡាញ់ ដល់គ្នាទៅវិញទៅមកប៉ុណ្ណោះ។ រ៉ូម ១៣:៨ ឆ្កែ១ក្បាលឈ្មោះប៊ីលី(Billy) ជាឆ្កែដែលស្រឡាញ់ និងស្មោះត្រង់ចំពោះម្ចាស់វា។ វាបានក្លាយជាឆ្កែដែលមានឈ្មោះល្បី ក្នុងអ៊ីនធឺណិត កាលពីឆ្នាំ២០២០។ លោករ៉ាស់ស៊ល(Russell) ដែលជាម្ចាស់របស់វា បានជួបគ្រោះថ្នាក់ ដែលបណ្តាលឲ្យបាក់កជើង ដូចនេះ គាត់ក៏បានប្រើឈើច្រត់ដើម្បីដើរពីកន្លែងមួយ ទៅកន្លែងមួយ។ មិនយូរប៉ុន្មាន ឆ្កែ១ក្បាលនេះក៏បានចាប់ផ្តើមដើរខ្ញើចៗ ពេលវាដើរជាមួយម្ចាស់វា។ ដោយការព្រួយបារម្ភ លោករ៉ាស់ស៊លក៏បានយកវាទៅពេទ្យសត្វ។ ពេទ្យសត្វក៏បានប្រាប់ថា ជើងវាមិនមានកើតអ្វីទេ។ វារត់លេងជាធម្មតា ពេលណាវានៅតែម្នាក់ឯង។ ម្ចាស់វាក៏ដឹងថា តាមពិត សត្វឆ្កែនេះបានធ្វើពុតជាបាក់ជើង ពេលណាវាដើរជាមួយគាត់។ វាប្រហែលជាកំពុងតែព្យាយាមរួមសុខរួមទុក្ខជាមួយម្ចាស់វាហើយ! ការរួមសុខរួមទុក្ខជាមួយអ្នកដទៃ ជាប្រធានបទដ៏សំខាន់ នៅក្នុងការបង្រៀនរបស់សាវ័កប៉ុល ទៅកាន់ពួកជំនុំនៅទីក្រុងរ៉ូម។ គាត់បានបង្រួមក្រឹត្យវិន័យ៥ចុងក្រោយ ក្នុងក្រឹត្យវិន័យទាំង១០ប្រការ មកនូវត្រឹមសេចក្តីបង្គាប់ថា “ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង”(រ៉ូម ១៣:៩)។ យើងក៏អាចមើលឃើញសារៈសំខាន់នៃការរួមសុខរួមទុក្ខជាមួយអ្នកដទៃ ក្នុងខ.៨ ដែលចែងថា “កុំឲ្យជំពាក់អ្វីដល់អ្នកណាឡើយ ជំពាក់បានតែសេចក្តីស្រឡាញ់ ដល់គ្នាទៅវិញទៅមកប៉ុណ្ណោះ”។ អ្នកនិពន្ធឈ្មោះ ចេននី អាល់ប័រ(Jenny Albers)បានឲ្យយោបល់ថា “ពេលនរណាម្នាក់មានភាពប្រេះបែក ចូរកុំព្យាយាមជួសជុលគាត់។ (អ្នកមិនអាចជួសជុលគាត់បានឡើយ)។ ពេលនរណាម្នាក់កំពុងឈឺចាប់…
Read article