June 28, 2022

You are here:
មិត្តសំឡាញ់នៃមិត្តសំឡាញ់របស់ព្រះ

អ្នក​ណា​ដែល​ទទួល​អ្នក​រាល់​គ្នា នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ព្រះអង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ។ ម៉ាថាយ ១០:៤០ ភាព​រីក​រាយ​អាច​កើត​មាន នៅ​ពេល​ដែល​មិត្ត​ភក្តិ​របស់​មនុស្ស​ដែល​យើង​ទើប​តែ​ជួប ក៏​ជា​មិត្ត​ភក្តិ​របស់​យើង​ផង​ដែរ។ ឧទាហរណ៍ ម្ចាស់​ផ្ទះ​ដែល​មាន​ចិត្ត​ទូលាយ បាន​ស្វាគមន៍​ភ្ញៀវ​ដែល​មក​លេង​ផ្ទះ​ខ្លួន ដោយ​និយាយ​ដូច​នេះ​ថា “រីក​រាយ​ដែល​បាន​ជួប​អ្នក។ មិត្ត​ភក្តិ​របស់​ស៊ែម(Sam) ឬ​មិត្ត​ភក្តិ​របស់​សាមែនថា(Samantha) ក៏​ជា​មិត្ត​ភក្តិ​របស់​ខ្ញុំ​ដែរ”។ ព្រះ​យេស៊ូវ​ធ្លាប់​បាន​មាន​បន្ទូល​ស្រដៀង​នេះ​ផង​ដែរ។ មនុស្ស​ទាំង​ហ្វូង​ៗ​បាន​ដើរ​តាម​ព្រះ​អង្គ បន្ទាប់​ពី​ព្រះអង្គ​បាន​ប្រោស​ជម្ងឺ​ឲ្យ​មនុស្ស​ជា​ច្រើន។ តែ​ព្រះអង្គ​ក៏​បាន​ក្លាយ​ជា​សត្រូវ​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា​ក្នុង​តំបន់ ដោយ​ប្រឆាំង​នឹង​ការ​ដែល​ពួក​គេ​ប្រើ​ព្រះ​វិហារ ជា​កន្លែង​រក​ស៊ី ហើយ​បាន​ប្រើ​ឥទ្ធិ​ពល​ខ្លួន​ក្នុង​ផ្លូវ​ខុស។ ក្នុង​ពេល​ដែល​ការ​ប៉ះ​ទង្គិច​មាន​ការ​កើន​ឡើង​នោះ ព្រះ​អង្គ​ក៏​បាន​បន្ថែម​ក្តី​អំណរ ការ​លះ​បង់ ហើយ​គេ​កាន់​តែ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ព្រះ​វត្ត​មាន​ព្រះ​អង្គ។ ព្រះ​អង្គ​បាន​ប្រទាន​ពួក​សិស្ស​ព្រះ​អង្គ នូវ​សមត្ថភាព​ប្រោស​ជម្ងឺ​អ្នក​ដទៃ ហើយ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ប្រកាស​ថា នគរ​ព្រះ​ជិត​មក​ដល់​ហើយ។ ព្រះ​អង្គ​បាន​ធានា​ពួក​សាវ័ក​ថា “អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ព្រះ​អង្គ”(១០:៤០) ហើយ​ក៏​ទទួល​ព្រះ​វរបិតា ដែល​បាន​ចាត់​ព្រះ​អង្គ​ឲ្យ​មក​ផង​ដែរ។ តើ​មាន​មិត្ត​ភាព​អ្វី ដែល​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្រែ​ជីវិត ដូច​មិត្ត​ភាព​ដែល​ព្រះ​អង្គ​បាន​ប្រទាន​យើង​ទេ? ដ្បិត​នរណា​ដែល​បើក​ទ្វារ​ផ្ទះ​ខ្លួន ឬ​ឲ្យ​ទឹក​ត្រជាក់​មួយ​ពែង ដល់​សិស្ស​ព្រះ​អង្គ​ណា​ម្នាក់ នោះ​ព្រះ​អង្គ​បាន​ធានា​ពួក​គេ​ថា ពួក​គេ​នឹង​មិន​បាត់​រង្វាន់​របស់​ខ្លួន​ឡើយ។ រឿង​នេះ​បាន​កើត​ឡើង​តាំង​ពី​យូរ​មក​ហើយ តែ​ព្រះ​បន្ទូល​ព្រះ​អង្គ​បាន​រំឭក​យើង​ថា  យើង​នៅ​តែ​ចំា​បាច់​ត្រូវ​ស្វាគមន៍​គេ និង​ទទួល​ការ​ស្វាគមន៍​ពី​អ្នក​ដទៃ តាម​របៀប​ជា​ច្រើន ក្នុង​នាម​ជា​មិត្ត​សំឡាញ់ នៃ​មិត្ត​សំឡាញ់​របស់​ព្រះ។—Mart DeHaan តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ…

Read article