រត់គេចចេញពីអំពើបាប
ចូរឲ្យរត់ពីសេចក្តីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមសេចក្តីសុចរិត សេចក្តីជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីមេត្រី ជាមួយនឹងអ្នកអស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ អំពីចិត្តដ៏បរិសុទ្ធវិញ។ ២ធីម៉ូថេ ២:២២ ក្នុងរដូវក្តៅឆ្នាំនេះ ខ្ញុំបានរងគ្រោះ ដោយសាររុក្ខជាតិពុលពីរដង។ ក្នុងពេលទាំងពីរលើកនោះ រឿងនេះបានកើតឡើង នៅពេលដែលខ្ញុំកំពុងដករុក្ខជាតិដែលគ្មានប្រយោជន៍ចេញពីទីធ្លាផ្ទះខ្ញុំ។ ហើយពេលនោះ ខ្ញុំក៏បានឃើញរុក្ខជាតិមានស្លឹកឆែកជា៣ ដែលប្រៀបដូចជាខ្មាំងសត្រូវដ៏កាចសាហាវ កំពុងលាក់ខ្លួននៅក្បែរនោះ។ ខ្ញុំគិតស្មានថា ខ្ញុំអាចចូលទៅជិតវា ដោយមិនមានគ្រោះថ្នាក់។ មិនយូរប៉ុន្មាន ខ្ញុំក៏បានដឹងថា ខ្ញុំបានគិតខុសហើយ។ ខ្ញុំមិនត្រូវចូលទៅក្បែររុក្ខជាតិមួយដើមតូច ដែលមានជាតិពុលនោះទេ ផ្ទុយទៅវិញ ខ្ញុំគួរនៅឲ្យឆ្ងាយពីវា។ ក្នុងសម័យគ្រាសញ្ញាចាស់ នៅក្នុងរឿងរបស់លោកយ៉ូសែប យើងឃើញគំរូ នៃការរត់គេចចេញពីអំពើបាប ដែលគ្រោះថ្នាក់ជាងរុក្ខជាតិពុលទៅទៀត។ កាលគាត់កំពុងរស់នៅក្នុងផ្ទះរបស់លោកប៉ូទីផា ដែលជានាម៉ឺនម្នាក់ នៅនគរអេស៊ីព្ទ ប្រពន្ធរបស់ចៅហ្វាយនោះបានព្យាយាមល្បួងគាត់ តែលោកយ៉ូសែបមិនបានចូលទៅជិតនាងឡើយ ផ្ទុយទៅវិញ គាត់បានគេចចេញវិញ។ ទោះនាងបានចោទបង្ខូចគាត់ ហើយឲ្យគេដាក់គុកគាត់ក៏ដោយ ក៏គាត់នៅតែរក្សាសេចក្តីបរិសុទ្ធ ក្នុងអំឡុងពេលនោះ។ ហើយតាមបទគម្ពីរ លោកុប្បត្ដិ ៣៩:២១ យើងឃើញថា “ព្រះអម្ចាស់បានគង់នៅជាមួយគាត់”។ ព្រះទ្រង់អាចជួយយើងគេចចេញពីសកម្មភាព និងស្ថានភាពដែលអាចនាំយើងចេញឆ្ងាយពីព្រះអង្គ ដោយដឹកនាំយើង ឲ្យរត់ចេញពីអំពើបាប។ ក្នុងបទគម្ពីរ…
Read article