June 30, 2022

You are here:
ខិតខំធ្វើការងារ ដើម្បីផ្គាប់ចិត្តព្រះ

ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ។ កូល៉ុស ៣:២៣ ខ្ញុំ​ធ្លាប់​និពន្ធ​អត្ថបទ សម្រាប់​ទស្សនាវដី្ត​មួយ ដែល​ខ្ញុំ​បាន​ចាត់​ទុក​ជា​សៀវភៅ​ដ៏​សំខាន់ ដូច​នេះ ខ្ញុំ​ក៏​បាន​ព្យាយាម​សរសេរ​អត្ថបទ​ឲ្យ​បាន​ល្អ​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន សម្រាប់​អ្នក​កែ​សម្រួល​អត្ថបទ​ជាន់​ខ្ពស់។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​ទទួល​រង​សម្ពាធ ដែល​ជំរុញ​ឲ្យ​ធ្វើ​តាម​ស្តង់ដារ​របស់​គាត់ ដូច​នេះ ខ្ញុំ​ក៏​ចេះ​តែ​បន្ត​សរសេរ​ឡើង​វិញ នូវ​គំនិត និង​យោបល់​របស់​ខ្ញុំ។ ប៉ុន្តែ តើ​ខ្ញុំ​កំពុង​មាន​បញ្ហា​អ្វី​ពិត​ប្រាកដ? តើ​ប្រធាន​បទ​ដែល​ពិបាក​សរសេរ ជា​បញ្ហា​ដែល​ខ្ញុំ​កំពុង​ជួប​ឬ? ឬ​ខ្ញុំ​បារម្ភ​អំពី​ខ្លួន​ឯង​ខ្លាំង​ពេក បាន​ជា​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​កែ​សម្រួល​ពេញ​ចិត្ត​នឹង​អត្ថបទ​របស់​ខ្ញុំ ហើយ​ថែម​ទាំង​សប្បាយ​ចិត្ត​នឹង​ខ្ញុំ​ដែរ​ឬ​ទេ?   ពេល​ណា​យើង​មាន​ការ​ព្រួយ​បារម្ភ អំពី​ការងារ​របស់​យើង ចូរ​យើង​មើល​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល។ ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​កូល៉ុស គាត់​បាន​ជំរុញ​អ្នក​ជឿ ឲ្យ​ធ្វើ​ការ មិន​មែន​ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស តែ​ផ្គាប់​ចិត្ត​ព្រះ​វិញ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ ដោយ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​ជា​មរដក​អំពី​ព្រះអម្ចាស់​មក ដ្បិត​អ្នក​រាល់​គ្នា​ជា​អ្នក​បំរើ​របស់​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់”(កូល៉ុស ៣:២៣-២៤)។ ចូរ​យើង​ជញ្ជឹង​គិត អំពី​ប្រាជ្ញា​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន ក្នុង​បទ​គម្ពីរ​នេះ ដើម្បី​ឲ្យ​យើង​អាច​ឈប់​ព្យាយាម​ផ្គាប់​ចិត្ត​ចៅហ្វាយ​នាយ នៅ​លើ​ផែន​ដី​នេះ។ ជា​ការ​ពិត​ណាស់ យើង​ត្រូវ​គោរព​ពួក​គេ ក្នុង​នាម​ពួក​គេ​ជា​មនុស្ស…

Read article