ជួយទំនុកបម្រុងអ្នកដទៃ
ចូរសំរេចតាមសេចក្តីយុត្តិធម៌ដ៏ពិត ហើយសំដែងសេចក្តីសប្បុរស និងសេចក្តីអាណិតមេត្តាដល់គ្នាទៅវិញទៅមកចុះ។ សាការី ៧:៩ លោកចូស(Jose) ជាគ្រូបង្រៀនអាយុ៧៧ឆ្នាំ ដែលបានយកឡានរបស់ខ្លួន ធ្វើជាផ្ទះ អស់៨ឆ្នាំ។ រៀងរាល់ពេលយប់ បុរសចំណាស់រូបនេះតែងតែពិនិត្យមើលអាគុយរបស់រថយន្តហ្វ៊តឆ្នាំ១៩៩៧ របស់ខ្លួន យ៉ាងប្រុងប្រយ័ត្ន ដើម្បីឲ្យគាត់អាចប្រើកុំព្យូទ័រ ធ្វើកិច្ចការសាលានៅពេលល្ងាច។ គាត់មិនបានប្រើប្រាក់ដែលគាត់រកបាន ដើម្បីបង់ថ្លៃផ្ទះជួលនោះឡើយ តែបានផ្ញើប្រាក់ទាំងនោះទៅក្រុមគ្រួសារជាច្រើន នៅប្រទេសម៊ិចស៊ីកូ ដែលត្រូវការលុយទាំងនោះខ្លាំងជាងគាត់។ រៀងរាល់ពេលព្រឹកព្រលឹម អតីតសិស្សរបស់គាត់ តែងតែឃើញគាត់រើកកាយរបស់របរនៅក្នុងគូទឡានរបស់គាត់។ បុរសនោះក៏អាណិតគាត់ ហើយក៏បានសម្រេចចិត្តធ្វើអ្វីម្យ៉ាងសម្រាប់គាត់។ បុរសនោះក៏បានធ្វើកម្មវិធីរៃអង្គាសប្រាក់សម្រាប់គាត់ ហើយមួយសប្តាហ៍ក្រោយមក ក៏បានយកមូលទានប័ត្រមួយសន្លឹក មកជូនគាត់ ដើម្បីជួយគាត់បង់ថ្លៃកន្លែងស្នាក់នៅ។ ព្រះគម្ពីរបានប្រាប់យើងម្តងហើយម្តងទៀត ឲ្យជួយទំនុកបម្រុងគ្នាទៅវិញទៅមក តែជួនកាល យើងមិនងាយឈប់ផ្ដោតទៅលើការខ្វះខាតរបស់យើងឡើយ។ ហោរាសាការីបានស្តីបន្ទោសឲ្យជាតិសាសន៍អ៊ីស្រាអែល ដោយសារពួកគេមិនបានថ្វាយបង្គំព្រះ ឬបម្រើអ្នកដទៃឡើយ ផ្ទុយទៅវិញ ពួកគេគិតតែពីស៊ីផឹកសប្បាយ(សាការី ៧:៦)។ ពួកគេបានភ្លេចប្រយោជន៍រួម ដោយមិនអើពើចំពោះការខ្វះខាតរបស់អ្នកជិតខាងខ្លួន។ លោកសាការីក៏បានថ្លែងអំពីសេចក្តីបង្គាប់របស់ព្រះយ៉ាងច្បាស់លាស់ថា ពួកគេត្រូវតែ “សំរេចតាមសេចក្តីយុត្តិធម៌ដ៏ពិត ហើយសំដែងសេចក្តីសប្បុរស និងសេចក្តីអាណិតមេត្តាដល់គ្នាទៅវិញទៅមកចុះ កុំឲ្យសង្កត់សង្កិនស្រីមេម៉ាយ ពួកកំព្រា ពួកអ្នកស្នាក់នៅ ឬមនុស្សទ័លក្រឡើយ”(ខ.៩-១០)។ យើងងាយនឹងផ្ដោតទៅលើតម្រូវការខ្លួនឯងខ្លាំងពេក តែព្រះនៃសេចក្តីស្មោះត្រង់ត្រាស់ហៅយើង…
Read article