សេរីភាពពិតប្រាកដ
កុំឲ្យអ្នកណាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវរកដល់អ្នកដទៃវិញ។ ១កូរិនថូស ១០:២៤ កាលមេលលីង(Meiling) កំពុងអានសៀវភៅនៅលើរថភ្លើង គាត់បានជក់ចិត្តនឹងការគូសចំណាំពីលើបន្ទាត់អក្សរ និងការសរសេរនៅលើគែមទំព័រសៀវភៅអាននោះ។ តែពេលដែលគាត់បានឃើញស្ត្រីដែលអង្គុយនៅក្បែរគាត់ស្តីឲ្យកូន នោះគាត់ក៏ឈប់គូសចំណាំនៅលើសៀវភៅទៀត។ ស្ត្រីជាម្តាយនោះកំពុងតែស្តីប្រដៅកូនតូច ដែលកំពុងគូសក្រវេមក្រវាម ពីលើសៀវភៅដែលបានខ្ចីពីបណ្ណាល័យ។ មេលលីងក៏បានប្រញាប់ដាក់ប៊ិចចុះ ដោយមិនចង់ឲ្យក្មេងតូចនោះបន្តធ្វើតាមគាត់ ដោយការយល់ច្រឡំ ហើយមិនស្តាប់តាមការប្រៀនប្រដៅរបស់ម្តាយខ្លួនទៀតឡើយ។ គាត់ដឹងថា ក្មេងតូចនោះមិនយល់អំពីភាពខុសគ្នា រវាងការធ្វើឲ្យខូចសៀវភៅខ្ចីពីបណ្ណាគារ និងការគូសចំណាំពីលើសៀវភៅអាន ដែលជាកម្មសិទ្ធិរបស់គាត់នោះឡើយ។ សកម្មភាពរបស់មេលលីងបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់សាវ័កប៉ុល ក្នុងបទគម្ពីរ ១កូរិនថូស ១០:២៣-២៤ ដែលចែងថា “មានច្បាប់ធ្វើគ្រប់ការទាំងអស់ តែគ្រប់ទាំងការគ្មានប្រយោជន៍ទេ មានច្បាប់ធ្វើគ្រប់ការទាំងអស់ តែគ្រប់ទាំងការមិនស្អាងចិត្តឡើងទេ កុំឲ្យអ្នកណាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវរកដល់អ្នកដទៃវិញ”។ អ្នកជឿព្រះយេស៊ូវ ក្នុងពួកជំនុំដ៏ក្មេងវ័យ នៅទីក្រុងកូរិនថូស បានយល់ឃើញថា ពួកគេអាចប្រើសេរីភាពក្នុងព្រះគ្រីស្ទ ជាឱកាសស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន។ តែសាវ័កប៉ុលបានបង្រៀនពួកគេថា ពួកគេគួរតែគិតថា សេរីភាពនោះ គឺជាឱកាសដើម្បីស្អាង និងស្វែងរកប្រយោជន៍អ្នកដទៃ។ សេរីភាពពិតប្រាកដ គឺមិនមែនជាការមានសិទ្ធិធ្វើអ្វីតាមចិត្តនោះទេ តែសម្រាប់ធ្វើអ្វីដែលពួកគេគួរធ្វើ ថ្វាយដល់ព្រះ។ កាលណាយើងប្រើសេរីភាពរបស់យើង ដើម្បីស្អាងអ្នកដទៃឡើង ជាជាងបម្រើប្រយោជន៍ខ្លួនឯង នោះមានន័យថា យើងកំពុងតែដើរតាមគំរូព្រះយេស៊ូវ។—Poh…
Read article