អ្នកថា ព្រះអង្គជានរណា?
តើមនុស្សទាំងឡាយ គេថាខ្ញុំជាអ្នកណា? ម៉ាកុស ៨:២៧ តើមនុស្សជឿថា ព្រះយេស៊ូវជានរណា? អ្នកខ្លះនិយាយថា ព្រះអង្គជាគ្រូបង្រៀនដ៏ល្អ ខ្លះទៀតថា ព្រះអង្គគ្រាន់តែជាបុរសម្នាក់។ អ្នកនិពន្ធឈ្មោះ ស៊ី អេស លូអ៊ីស(C. S. Lewis) បានសរសេរថា “បើព្រះយេស៊ូវមិនមែនជាព្រះរាជបុត្រានៃព្រះទេ នោះគេមុខជាចាត់ទុកព្រះអង្គជា មនុស្សឆ្កួត ឬអាក្រក់ជាងនេះទៀត។ អ្នកអាចថា ព្រះអង្គជាមនុស្សឡប់ អ្នកអាចស្តោះទឹកមាត់ដាក់ ហើយធ្វើគុតព្រះអង្គ ដោយចោទថា ព្រះអង្គជាអារក្ស ឬអ្នកអាចក្រាបនៅទៀបព្រះបាទព្រះអង្គ ហើយហៅព្រះអង្គថា ព្រះអម្ចាស់ និងព្រះ តែចូរយើងកុំបន្ទាបព្រះអង្គ ដោយមិនសមហេតុសមផលថា ព្រះអង្គគ្រាន់តែជាគ្រូបង្រៀនដ៏អស្ចារ្យនោះឡើយ”។ គាត់ក៏បានបកស្រាយផងដែរថា បើការអះអាងរបស់ព្រះយេស៊ូវថា ព្រះអង្គជាព្រះ ជាការអះអាងខុស នោះគេក៏មិនអាចហៅព្រះអង្គថា ហោរាដ៏អស្ចារ្យឡើយ។ គេនឹងចោទព្រះអង្គថា បានប្រមាថព្រះជាមិនខាន។ ខណៈពេលដែលព្រះអង្គកំពុងជជែកជាមួយពួកសាវ័ក ក្នុងដំណើរពីភូមិមួយ ទៅភូមិមួយទៀត ព្រះយេស៊ូវក៏បានសួរពួកគេថា “តើមនុស្សទាំងឡាយ គេថាខ្ញុំជាអ្នកណា?”(ម៉ាកុស ៨:២៧)។ ខ្លះថា ព្រះអង្គជាលោកយ៉ូហាន បាទីស្ទ ខ្លះថា ព្រះអង្គជាហោរាអេលីយ៉ា…
Read article