ពង្រឹងសាច់ដុំនៃសេចក្តីជំនឿ
ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ។ ទំនុកដំកើង ៤៦:១០ ក្នុងអំឡុងពេលដំណើរកម្សាន្តនៅសួនសត្វ ខ្ញុំក៏បានឈប់ ដើម្បីសម្រាកនៅក្បែរកន្លែងដែលគេដាក់តាំងសត្វអាញី។ ខ្ញុំឃើញសត្វអាញីបានសំយុងក្បាលចុះមកក្រោម។ វាហាក់ដូចកំពុងមានការស្កប់ចិត្ត នឹងការនៅស្ងៀមមួយកន្លែង ដោយមិនកម្រើកអ្វីសោះ។ ខ្ញុំក៏បានដកដង្ហើមធំ។ ដោយសារបញ្ហាសុខភាព ខ្ញុំពិបាកនៅស្ងៀមមួយកន្លែង ហើយតែងតែចង់ផ្លាស់ទីទៅមុខជានិច្ច ដើម្បីធ្វើអ្វីមួយ។ ខ្ញុំស្រេកឃ្លានចង់ឈប់មានអារម្មណ៍ទន់ខ្សោយទៀត ពោលគឺមិនសប្បាយចិត្តនឹងបញ្ហាសុខភាពរបស់ខ្ញុំសោះ។ ប៉ុន្តែ ពេលខ្ញុំកំពុងមើលទៅសត្វអាញី ខ្ញុំសង្កេតឃើញវាលាតសន្ធឹងដៃម្ខាង តោងមែកឈើនៅក្បែរនោះ រួចនៅស្ងៀមដូចមុនទៀត។ ការនៅមួយកន្លែងត្រូវការឲ្យយើងប្រើកម្លាំងផងដែរ។ បើខ្ញុំចង់មានចិត្តស្កប់ស្កល់ នឹងការផ្លាស់ទីយឺតៗ ឬនៅស្ងៀមដូចសត្វអាញី នោះខ្ញុំត្រូវការកម្លាំងសាច់ដុំដែលខ្លាំងអស្ចារ្យ។ ដើម្បីឲ្យខ្ញុំអាចទុកចិត្តព្រះ នៅគ្រប់ពេលវេលាទាំងអស់ នៃជីវិតខ្ញុំ ខ្ញុំត្រូវការកម្លាំងខាងវិញ្ញាណ ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៤៦ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានប្រកាសថា ព្រះទ្រង់មិនគ្រាន់តែប្រទាន កម្លាំងដល់យើងប៉ុណ្ណោះទេ តែព្រះអង្គ ជា កម្លាំងរបស់យើង(ខ.១)។ ទោះមានរឿងអ្វីកើតឡើងនៅជុំវិញយើងក៏ដោយ “ព្រះអម្ចាស់ដ៏មានគ្រប់ចេស្ដា តែងតែគង់នៅជាមួយយើងជានិច្ច”(ខ.៧)។ ព្រះអង្គក៏បានបង្គាប់យើង ឲ្យឈប់បង្អង់សិន ឲ្យបានដឹងថា ព្រះអង្គជាព្រះ(ខ.១១)។ ការធ្វើដំណើររបស់យើង ពីមួយថ្ងៃទៅមួយថ្ងៃ ច្រើនតែតម្រូវឲ្យយើងបោះជំហានយឺតៗ ហើយចំណាយពេលនៅស្ងៀម…
Read article