July 15, 2022

You are here:
គ្រួសារទាំងមូលបានសង្គ្រោះ

  ចូរ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង។ កិច្ចការ ១៦:៣១ លោក​ចេមស៍(James) បាន​ដើរ​ទៅ​រក​កន្លែង​ហាត់​ប្រាណ​របស់​ពន្ធនាគារ ដោយ​មាន​ស្លៀក​អាវ​ជាប់​ខោ ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​អាង​ហែល​ទឹក​ចល័ត ដើម្បី​ទទួល​ពិធី​ជ្រមុជ​ទឹក ដោយ​លោក​គ្រូ​គង្វាល​ប្រចាំ​ពន្ធនាគារ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​មាន​ក្តី​អំណរ​ជា​ពន់​ពេក ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា កូន​ស្រី​គាត់ ឈ្មោះ​ព្រីតានី(Brittany) ដែល​ជា​អ្នក​ទោស​ដែរ ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក នៅ​ថ្ងៃ​នោះ​! ពេល​ដែល​ពួក​គេ​បាន​ដឹង​អំពី​រឿង​នេះ​ដូច​គ្នា សូម្បី​តែ​បុគ្គលិក​ពន្ធនាគារ​ក៏​មាន​ការ​រំជួល​ចិត្ត​ផង​ដែរ។ លោក​គ្រូ​គង្វាល​ក៏​បាន​មាន​ប្រសាសន៍​ថា “ពេល​នោះ​គ្រប់គ្នា​សុទ្ធ​តែ​ស្រក់​ទឹក​ភ្នែក”។ ព្រីតានី និង​ឪពុក​របស់​នាង​ជាប់​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ ហើយ​សុទ្ធ​តែ​ត្រូវ​ការ​ការ​អត់​ទោស​បាប​ពី​ព្រះ។ ហើយ​ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​ជីវិត​ថ្មី ដល់​ពួក​គេ។ ព្រះគម្ពីរ​ក៏​បាន​ពិពណ៌នា អំពី​ការ​ផ្លាស់​ប្រែ​មួយ​ទៀត ក្នុង​ពន្ធនាគារ តែ​ការ​ផ្លាស់​ប្រែ​នេះ​បាន​កើត​ឡើង​ចំពោះ​មេគុក​ម្នាក់ ដែល​ក្រោយ​មក ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​បាន​កែ​ប្រែ​គ្រួសារ​គាត់​ទាំង​មូល។ បន្ទាប់ពី “មាន​កក្រើក​ដី” ធ្វើ​ឲ្យ​រញ្ជួយ​គុក “ទ្វារ​គុក​ក៏​បាន​បើក​ចំហ”។ ពេល​នោះ សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស មិន​បាន​រត់​គេច​ឡើយ គឺ​នៅ​តែ​ក្នុង​បន្ទប់​ឃុំ​ខ្លួន​ដដែល(កិច្ចការ ១៦:២៦-២៨)។ មេ​គុក​មាន​ការ​ដឹង​គុណ​ពួក​គេ​យ៉ាង​ខ្លាំង ដែល​មិន​បាន​រត់​គេច​ខ្លួន ហើយ​ក៏​បាន​នាំ​ពួក​គេ​ទៅ​ផ្ទះ​គាត់។ ទីបំផុត គាត់​ក៏​បាន​សួរ​សំណួរ​មួយ​ដែល​នាំ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ​ថា “តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​សង្គ្រោះ​?”(ខ.៣០)។ ពួក​គេ​ក៏​បាន​ឆ្លើយ​ថា “ចូរ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង”(ខ.៣១)។…

Read article