គ្មានប្រយោជន៍ បើគ្មានសេចក្តីស្រឡាញ់
បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្តិខ្ញុំជាអាហារដល់គេ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្តីស្រឡាញ់ នោះគ្មានប្រយោជន៍ដល់ខ្ញុំសោះ។ ១កូរិនថូស ១៣:៣ បន្ទាប់ពីខ្ញុំបានយកតុដែលខ្ញុំបានកុម្ម៉ង់ទិញ ចេញពីកេស យកមកតម្រៀប ខ្ញុំក៏បានកត់សំគាល់ឃើញបញ្ហាមួយ។ ខ្ញុំបានឃើញផ្ទៃខាងលើដ៏ស្រស់ស្អាត និងផ្នែកដទៃទៀត តែខ្ញុំឃើញតុនោះខ្វះជើងម្ខាង។ បើគ្មានជើងគ្រប់ចំនួនទេ ខ្ញុំមិនអាចដំឡើងតុនេះបានឡើយ ព្រោះវានឹងក្លាយជាវត្ថុគ្មានប្រយោជន៍។ មិនមែនមានតែតុទេ ដែលគ្មានប្រយោជន៍ នៅពេលដែលវាខ្វះផ្នែកដ៏សំខាន់មួយ។ ក្នុងកណ្ឌគម្ពីរកូរិនថូស ខ្សែទី១ សាវ័កប៉ុលបានរំឭកអ្នកអានសំបុត្ររបស់គាត់ថា ពួកគេកំពុងតែខ្វះគ្រឿងផ្សំដ៏សំខាន់មួយ។ អ្នកជឿនៅទីក្រុងកូរិនថូសមានអំណោយទានជាច្រើន តែខ្វះសេចក្តីស្រឡាញ់។ សាវ័កប៉ុលក៏បាននិយាយសង្កត់ធ្ងន់ថា បើសិនជាពួកគេមានចំណេះដឹងគ្រប់មុខ បើពួកគេលះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមាន ហើយថែមទាំងព្រមរងទុក តែបើគ្មានមូលដ្ឋានគ្រឹះដ៏សំខាន់នៃសេចក្តីស្រឡាញ់ទេ នោះការប្រព្រឹត្តរបស់ពួកគេគ្មានន័យអ្វីឡើយ(១កូរិនថូស ១៣:១-៣)។ សាវ័កប៉ុលក៏បានលើកទឹកចិត្តពួកគេឲ្យមានសេចក្តីស្រឡាញ់ ក្នុងកិច្ចការទាំងអស់ដែលពួកគេធ្វើ ហើយគាត់ក៏បានពិពណ៌នា អំពីសម្រស់នៃសេចក្តីស្រឡាញ់ ដែលតែងតែការពារ ជឿ សង្ឃឹម និងអត់ទ្រាំ(ខ.៤-៧)។ ពេលណាយើងប្រើអំណោយទានខាងវិញ្ញាណ ប្រហែលដើម្បីបង្រៀន លើកទឹកចិត្ត ឬបម្រើក្នុងសហគមន៍នៃជំនឿរបស់យើង សូមចាំថា ព្រះទ្រង់តែងតែសព្វព្រះទ័យឲ្យយើងមានសេចក្តីស្រឡាញ់ ក្នុងគ្រប់កិច្ចការដែលយើងធ្វើ។ ពុំនោះទេ វាមិនខុសពីតុដែលខ្វះជើងម្ខាងនោះឡើយ។ វាមិនអាចបំពេញតួនាទីជាតុ ដែលគេបានរចនាវាមកនោះឡើយ។—Lisa M. Samra តើអ្នកធ្លាប់ខ្វះសេចក្តីស្រឡាញ់…
Read article