July 20, 2022

You are here:
ការប្រទះឃើញដ៏អស្ចារ្យ

  ខ្ញុំ​បាន​ប្រទះ​ឃើញ​គម្ពីរ​ក្រឹត្យវិន័យ នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា។ ២ពង្សាវតាក្សត្រ ២២:៨ កាល​ជែននីហ្វ័រ(Jennifer) លឹប​ទឹក​កម្សាន្ត នៅឆ្នាំ២០២១ ភ្នែក​របស់​គាត់​បាន​ផ្ដោត​ទៅ​លើ​ដប​តូច​មួយ មាន​ពណ៌​បៃ​តង នៅ​បាត​ទន្លេ។ នាង​ក៏​បាន​យក​វា​ឡើង​មក​លើ​គោក ហើយ​ក៏​បាន​ពិពណ៌នា​ថា វា​ជា​ការ​រើស​បាន​ដ៏​កម្រ​បំផុត ក្នុង​ជីវិត​នាង។ ក្នុង​ដប​នោះ មាន​សំបុត្រ​មួយ ដែល​យុវជន​ម្នាក់​បាន​សរសេរ នៅ​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន ក្នុង​ឆ្នាំ​១៩២៦! ក្នុង​សំណេរ​របស់​គាត់ មាន​ការ​ស្នើ​ឲ្យ​អ្នក​ណា​ដែល​រើស​បាន​សំបុត្រ​នោះ ​យក​វា​មក​ប្រគល់​ឲ្យ​គាត់​វិញ។ ជែននីហ្វ័រ​ក៏​បាន​ប្រើ​ហ្វេសប៊ុក ដើម្បី​ស្វែង​រក​ទីតាំង​របស់​សមាជិក​គ្រួសារ​របស់​យុវជន​នោះ។ ទោះ​គាត់​បាន​លា​ចាក​លោក​នៅ​ឆ្នាំ​១៩៩៥​ក៏​ដោយ ក៏​សំបុត្រ​ដ៏​ខ្លី​ដែល​បាន​កប់​ក្នុង​ដប ក្នុង​បាត​ទន្លេ បាន​នាំ​មក​នូវ​ភាព​សប្បាយ​រីក​រាយ​ដល់​ជែននីហ្វ័រ និង​ក្រុម​គ្រួសារ​គាត់។ ក្នុង​បទ​គម្ពីរ​២ពង្សាវតាក្សត្រ ២២:៨ លោក​ហ៊ីលគីយ៉ា បាន​រក​ឃើញ “គម្ពីរ​ក្រឹត្យវិន័យ ក្នុង​ព្រះវិហារ​ព្រះ​អម្ចាស់” ជា​ការ​រក​ឃើញ​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​គាត់។ ស្តេច​បាន​បង្គាប់​ឲ្យ​ស្មៀន​រូប​នេះ ចាត់​ចែង​ការ “ជួស​ជុល​ព្រះ​វិហារ” ហើយ​ក៏​បាន​រក​ឃើញ​ថា គម្ពីរ​ដែល​បាន​រក​ឃើញ​នោះ ទំនង​ជា​កណ្ឌ​គម្ពីរ​ចោទិយកថា។ “កាល​ស្តេច​ទ្រង់​បាន​ឮ​អស់​ទាំង​ព្រះបន្ទូល ក្នុង​គម្ពីរ​ក្រឹត្យវិន័យ​នោះ” ទ្រង់​មាន​ការ​ប៉ះ​ពាល់​ព្រះ​ទ័យ​យ៉ាង​ខ្លាំង(ខ.១១)។ ប្រជាជន​នៅ​នគរ​យូដា​មិន​បាន​អើពើ ចំពោះ​ព្រះអម្ចាស់ ក៏​ដូច​ជា​វិហារ​ទ្រង់ ហើយ​ក៏​មិន​ខ្វល់​អំពី​ការ​អាន និង​ស្តាប់​បង្គាប់​តាម​ព្រះ​គម្ពីរ ដែល​ព្រះអង្គ​បាន​បណ្តាល​ឲ្យ​គេ​តែង។​ ស្តេច​ក៏​បាន​ប្រែ​ចិត្ត ហើយ​ក៏​បាន​បង្គាប់​ឲ្យ​គេ​សម្អាត​ព្រះ​វិហារ ដោយ​រុះ​រើ​រូប​ព្រះ…

Read article