July 21, 2022

You are here:
ព្រះទ្រង់ទតឃើញអ្នក

  នោះ​នាង​ក៏​ហៅ​ព្រះនាម​ព្រះយេហូវ៉ា ដែល​កំពុង​មាន​ព្រះបន្ទូល​នឹង​នាង​ថា «ព្រះ​ដ៏​ទត​ឃើញ»។  លោកុប្បត្តិ ១៦:១៣ ពេល​ព្រឹក​ព្រលឹម​អាច​ជា​ពេល​ដ៏​ឈឺចាប់ សម្រាប់​មិត្ត​ភក្តិ​ខ្ញុំ​ ឈ្មោះ អាល់ម៉ា(Alma) ដែល​ជា​ស្រ្តី​មេម៉ាយ មាន​កូន​ពីរ​នាក់។ គាត់​ប្រាប់​ខ្ញុំ​ថា “ពេល​ដែល​អ្វី​ៗ​មាន​ភាព​ស្ងប់​ស្ងាត់ ការ​ព្រួយ​បារម្ភ​ក៏​បាន​លេច​ចេញ​មក។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ធ្វើ​ការងារ​ផ្ទះ ខ្ញុំ​ក៏​បាន​គិត​អំពី​បញ្ហា​ហិរញ្ញ​វត្ថុ ហើយ​ព្រួយបារម្ភ​អំពី​សុខភាព និង​ការ​សិក្សា​របស់​កូន”។ កាល​ស្វាមី​របស់​អាល់ម៉ា​បោះ​បង់​គាត់​ចោល គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង។ គាត់​ថា “ខ្ញុំ​មាន​ការ​ពិបាក តែ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​ទត​ឃើញ​ខ្ញុំ និង​គ្រួសារ​ខ្ញុំ។ ព្រះ​អង្គ​ប្រទាន​កម្លាំង ឲ្យ​ខ្ញុំ​អាច​ធ្វើ​ការងារ​ពីរ​កន្លែង ដើម្បី​បំពេញ​តម្រូវ​ការ​របស់​យើង ហើយ​អនុញ្ញាត​ឲ្យ​កូន​ៗ​របស់​ខ្ញុំ ពិសោធន៍​នឹង​ការ​ដឹកនាំ​របស់​ព្រះ​អង្គ​ជា​រៀង​រាល់​ថ្ងៃ”។ ហាការ​ជា​បាវ​ស្រី​សាសន៍​អេស៊ីព្ទ ដែល​បាន​យល់​អំពី​អត្ថន័យ​នៃ​ការ​ដែល​ព្រះ​ទត​ឃើញ​នាង។ បន្ទាប់​ពី​នាង​មាន​ផ្ទៃ​ពោះ​ជា​មួយ​លោក​អ័ប្រាហាំ នាង​ក៏​បាន​ចាប់​ផ្តើម​ស្អប់​ខ្ពើម​នាង​សារ៉ាយ(លោកុប្បត្តិ ១៦:៤) ជា​ហេតុ​នាំ​ឲ្យ​នាង​សារ៉ាយ ធ្វើ​បាប​នាង ទាល់​តែ​នាង​រត់​គេច​ខ្លួន​ទៅ​វាល​រហោស្ថាន។ ពេល​នោះ នាង​ហាការ​ស្ថិត​ក្នុង​ភាព​ឯកោ ដោយ​ប្រឈម​មុខ​ដាក់​ពេល​អនាគត ដែល​ហាក់​ដូច​ជា​ងងឹត និង​គ្មាន​សង្ឃឹម សម្រាប់​នាង និង​កូន​ក្នុង​ផ្ទៃ​នាង។ ប៉ុន្តែ “ទេវតា​នៃ​ព្រះយេហូវ៉ា”(ខ.៧) ក៏​បាន​មក​ជួប​នាង ហើយ​ប្រាប់​នាង​ថា “ព្រះយេហូវ៉ា​ទ្រង់​ជ្រាប​ពី​សេចក្តី​ទុក្ខ​លំបាក​របស់​ឯង”(ខ.១១)។ ទេវតា​របស់​ព្រះ​ក៏​បាន​ណែនាំ​នាង​ហាការ អំពី​ការអ្វី​ដែល​ត្រូវ​ធ្វើ ហើយ​ក៏​បាន​ធានា​ដល់​នាង អំពី​ពេល​អនាគត​របស់​នាង។…

Read article