រស់ដូចមនុស្សដែលព្រះបានប្រោសឲ្យជា
គាត់ក៏ស្ទុះឈរឡើងដើរទៅមក ហើយចូលទៅក្នុងព្រះវិហារជាមួយនឹងអ្នកទាំង២នោះ ទាំងដើរ ទាំងលោត ទាំងសរសើរព្រះផង។ កិច្ចការ ៣:៨ នៅប្រទេសឥណ្ឌា មានបងប្អូនស្រីពីរនាក់ បានពិការភ្នែកពីកំណើត។ ឪពុករបស់ពួកគេជាអ្នកខិតខំរកស៊ីចិញ្ចឹមគ្រួសារ តែគាត់មិនមានលទ្ធភាពបង់ថ្លៃ សម្រាប់ការវះកាត់ភ្នែកពួកគេឲ្យភ្លឺឡើងវិញ។ ប៉ុន្តែ មានគ្រូពេទ្យមួយក្រុម បានមកតំបន់ពួកគេ ក្នុងបេសកកម្មពេទ្យរយៈពេលខ្លី។ នៅពេលព្រឹក បន្ទាប់ពីពួកគេបានវះកាត់ហើយ ក្មេងស្រីទាំងពីរក៏មានទឹកមុខញញឹមស្រស់ នៅពេលដែលពេទ្យបកបង់រំភ្នែករបស់ពួកគេចេញ។ ក្នុងចំណោមពួកគេ មានម្នាក់លាន់មាត់ថា “ម៉ែ ខ្ញុំមើលឃើញហើយ! ខ្ញុំមើលឃើញហើយ!” មានបុរសម្នាក់ពិការជើងពីកំណើត បានអង្គុយសុំទាន នៅមាត់ទ្វារព្រះវិហារ ដូចសព្វមួយដង។ លោកពេត្រុសបានប្រាប់គាត់ថា ខ្លួនមិនមានប្រាក់សម្រាប់ដាក់ទានទេ តែនឹងឲ្យគាត់ នូវអ្វីដែលល្អជាងប្រាក់។ លោកពេត្រុសក៏អធិស្ឋានប្រោសជំងឺគាត់ថា “ដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ” (កិច្ចការ ៣:៦)។ បុរសនោះ “ក៏ស្ទុះឈរឡើងដើរទៅមក ហើយចូលទៅក្នុងព្រះវិហារជាមួយនឹងអ្នកទាំង២នោះ ទាំងដើរ ទាំងលោត ទាំងសរសើរព្រះផង”(ខ.៨)។ បងប្អូនស្រីទាំងពីរនាក់ និងបុរសនោះ បានឲ្យតម្លៃមកលើភ្នែក និងជើងរបស់ខ្លួន ខ្លាំងជាងអ្នកដែលមិនធ្លាប់ពិការភ្នែក ឬពិការជើង។ ក្មេងស្រីទាំងពីរប្រិចភ្នែកឥតឈប់ ដោយការភ្ញាក់ផ្អើល…
Read article