ពន្លឺបណ្តេញភាពងងឹត
ឯបណ្តាជន ដែលអង្គុយក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ។ ម៉ាថាយ ៤:១៦ នៅថ្ងៃដែលមានអាកាសធាតុក្តៅល្មម ខ្ញុំ និងចៅរបស់ខ្ញុំ ឈ្មោះ ម៉ូលី(Mollie) អាយុ៤ឆ្នាំ បានឈប់សម្រាកមួយភ្លែត បន្ទាប់ពីបានលេងបាល់ជាមួយគ្នា។ ពេលយើងកំពុងអង្គុយញាំទឹក នៅលើរានហាល ម៉ូលីក៏បានមើលទីធ្លាផ្ទះ ហើយនិយាយថា “មើលន៍ ពន្លឺថ្ងៃនៅក្នុងថ្លុកទឹក”។ ពេលនោះ ពន្លឺថ្ងៃបានចាំងចូលទៅក្នុងម្លប់ដ៏ក្រាស់ មើលទៅដូចថ្លុកទឹក ដែលចាំងពន្លឺ នៅក្នុងស្រមោល។ ទិដ្ឋភាពនេះ ប្រៀបដូចជាក្តីសង្ឃឹម ដែលយើងអាចរកបាន ក្នុងថ្ងៃដ៏ងងឹត។ ក្នុងពេលមានបញ្ហាប្រឈមដ៏ពិបាក ដែលហាក់ដូចជាមិនសូវមានរឿងល្អៗកើតឡើង យើងមិនត្រូវផ្តោតចិត្តទៅលើស្រមោលដ៏ងងឹតនោះឡើយ តែផ្ទុយទៅវិញ ចូរយើងផ្តោតទៅលើពន្លឺវិញ។ ព្រះយេស៊ូវជាពន្លឺ។ កណ្ឌគម្ពីរម៉ាថាយបានដកស្រង់កណ្ឌគម្ពីរអេសាយ ដើម្បីពិពណ៌នា អំពីពន្លឺដែលចុះមកផែនដី ពេលដែលព្រះយេស៊ូវបានប្រសូត យ៉ាងដូចនេះថា “ឯបណ្តាជន ដែលអង្គុយក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ មានពន្លឺរះឡើង បំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងកំលុង ហើយនឹងម្លប់នៃសេចក្តីស្លាប់”(ម៉ាថាយ ៤:១៦ និងអេសាយ ៩:២)។ ឥទ្ធិពលនៃអំពើបាប នៅមានជុំវិញខ្លួនយើង ខណៈពេលដែលយើងនៅមានជីវិត ក្នុង “ម្លប់នៃសេចក្តីស្លាប់”។ ប៉ុន្តែ…
Read article