July 29, 2022

You are here:
សេចក្តីសប្បុរសរបស់ព្រះអង្គតាមយើងជាប់

  ប្រាកដ​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា​ករុណានឹង​ជាប់​តាម​ខ្ញុំ រាល់​តែ​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត​ខ្ញុំ។ ទំនុកដំកើង ២៣ កាល​ខ្ញុំ​មាន​ការងារ​ជា​លើក​ដំបូង ក្នុង​អំឡុង​ពេល​ខ្ញុំ​កំពុង​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​បាន​ធ្វើការ​នៅ​ក្នុង​ហាង​លក់​សំលៀក​បំពាក់​នារី ដែល​នៅ​ទីនោះ សន្តិសុខ​ស្រី​ម្នាក់​បាន​ស្លៀក​ពាក់​ដូច​អ្នក​ដើរ​ទិញ​ឥវ៉ាន់ ហើយ​ក៏​បាន​ដើរ​តាម​ពីក្រោយ​ស្រ្តី ដែល​គាត់​គិត​ថា ប្រហែល​ជា​ចង់​លួច​ខោអាវ ដែល​មាន​ដាក់​លក់​ក្នុង​ហាង។ ម្ចាស់​ហាង​បាន​ប្រាប់​សន្តិសុខ អំពី​លក្ខណៈ​របស់​មនុស្ស​ដែល​គួរ​ឲ្យ​សង្ស័យ។ អ្នក​ដទៃ​ទៀត ដែល​ពួក​គេ​មិន​ឃើញ​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ នោះ​ពួកគេ​ក៏​មិន​បាន​តាម​ឃ្លាំ​មើល​ឡើយ។ គេ​ធ្លាប់​មើល​មក​ខ្ញុំ​ដោយ​ការ​សង្ស័យ ហើយ​ក៏​បាន​តាម​ពី​ក្រោយ​ខ្ញុំ នៅ​ក្នុង​ហាង​នោះ​ផង​ដែរ។ វា​ជា​បទ​ពិសោធន៍​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ព្រោះ​ខ្ញុំ​នៅ​តែ​ស្គាល់​យុទ្ធសាស្ត្រ​របស់​គេ។ ស្តេច​ដាវីឌ​បាន​ជួប​រឿង​ដែល​ផ្ទុយ​ពី​នេះ។ ទ្រង់​បាន​ប្រកាស​ថា ព្រះ​ពរ​របស់​ព្រះ​បាន​តាម​ទ្រង់​ជាប់ ដែល​មាន​ដូច​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា។​ អំណោយ​ទាន​ទាំង​ពីរ​នេះ​តាម​ទ្រង់​ជាប់​ជា​និច្ច គឺ​មិន​មែន​តាម​ដោយ​ការ​សង្ស័យ តែ​ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ពិត។ លោក​ឆាល ស្ព័រជិន ដែល​ជា​អ្នក​ផ្សាយ​ដំណឹងល្អ​ដ៏​ល្បីល្បាញ បាន​ពិពណ៌នា​ថា ព្រះ​ពរ​មួយ​គូរ​នេះ​តាម​អ្នក​ជឿ​យ៉ាង​ប្រកិត ក្នុង​អំឡុង​ពេល​ដ៏​សោកសៅ ក៏​ដូច​ជា​ពេល​ដ៏​រីករាយ។ “នៅ​ថ្ងៃ​រងា​ដ៏​សោក​សៅ ក៏​ដូចជា​ថ្ងៃ​ដែល​មាន​អាកាសធាតុ​ល្អ​ដ៏​រីក​រាយ សេចក្តី​សប្បុរស​របស់​ព្រះអង្គ បំពេញ​តម្រូវ​ការ​យើង ហើយ​សេចក្តី​មេត្តា​លាង​សម្អាត​បាប​របស់​យើង”។ កាល​ពី​ក្មេង ស្តេច​ដាវីឌ​ជា​អ្នក​គង្វាល​ចៀម ដូច​នេះ ទ្រង់​ជ្រាប​ថា ហេតុ​អ្វី​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា​ជា​គូរ​នឹង​គ្នា ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក។ ការ​អ្វី​ផ្សេង​ទៀត ដែល​អាច​តាម​ពី​ក្រោយ​អ្នកជឿ…

Read article