August 5, 2022

You are here:
យើងត្រូវការជំនួយមកពីព្រះយេស៊ូវ

ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នករាល់គ្នា​ពុំ​អាច​នឹង​ធ្វើអ្វី​បានទេ។ យ៉ូហាន ១៥:៥ ទីបំផុត​ថ្ងៃ​នោះ ក៏បាន​មកដល់ គឺ​ថ្ងៃ​ដែល​ខ្ញុំ​ដឹង​ថា ឪពុក​ខ្ញុំ​មិនមែន​ជា​មនុស្ស​អមតៈ​​ឡើយ។ កាល​ពី​ក្មេង ខ្ញុំ​ដឹង​ថា គាត់​មាន​កម្លាំង​ខ្លាំង ហើយក៏​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់។ តែ​ពេល​ដែល​ខ្ញុំ​ទើបតែ​ពេញវ័យ គាត់​មាន​របួស​ឆ្អឹងខ្នង ដូចនេះ ខ្ញុំ​ក៏បាន​ដឹង​ថា គាត់​មិនមែន​ជា​មនុស្ស​អមតៈ​ឡើយ។ ខ្ញុំ​ក៏បាន​ស្នាក់នៅ​ជាមួយ​គាត់ និង​ម្តាយ​ខ្ញុំ ដើម្បី​ជួយ​គ្រា​គាត់​ទៅ​បន្ទប់ទឹក ជួយ​ផ្លាស់​ខោអាវ​គាត់ ហើយ​ថែមទាំង​ជួយ​បញ្ចុក​ទឹក​គាត់​ផង​ដែរ។ គាត់​ក៏បាន​ចាប់ផ្តើម​ព្យាយាម​ធ្វើ​កិច្ច​កា​រតូចៗមួយចំនួន ដោយ​ទទួលស្គាល់​ថា “ប៉ា​មិន​អាច​ធ្វើ​បានទេ បើ​គ្មាន​កូន​ជួយ​ប៉ា”។ ទីបំផុត គាត់​ក៏បាន​ជា​សះ​​ស្បើយ មាន​រូបកាយ​ដែល​រឹងមាំ​ដូចមុន​ឡើងវិញ ប៉ុន្តែ បទពិសោធន៍​នោះ​បាន​បង្រៀន​យើង​ទាំងពីរ នូវ​មេរៀន​ដ៏​សំខាន់​មួយ គឺ​យើង​ត្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក។ ហើយ​ពេលណា​យើង​ត្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក យើង​ក៏​ត្រូវការ​ព្រះយេស៊ូវ​កាន់​តែ​ខ្លាំង​ថែមទៀត។ ក្នុង​បទ​គម្ពីរ យ៉ូហាន ជំពូក១៥ រឿង​ប្រៀបប្រដូច អំពី​ដើម​ទំពាំងបាយជូរ និង​ខ្នែង នៅតែ​ជា​រឿង​ដែល​យើង​ត្រូវ​ប្រកាន់​ខ្ជាប់​តាម។ បទ​គម្ពីរ​នេះ​មានការ​កម្សាន្ត​ចិត្ត​យើង តែ​ក៏បាន​វាយប្រហារ​មក​លើ​ផ្នត់គំនិត ដែល​ចូលចិត្ត​ពឹង​ខ្លួនឯង​ផង​ដែរ។ យើង​ងាយ​នឹង​គិតថា ខ្ញុំ​មិន​ត្រូវការ​ឲ្យ​ព្រះ​ជួយ​ខ្ញុំ​ឡើយ ។ តែ​ព្រះយេស៊ូវ​មា​នប​ន្ទូល​ច្បាស់​ថា “បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នករាល់គ្នា​ពុំ​អាច​នឹង​ធ្វើអ្វី​បានទេ” (ខ.៥)។ ត្រង់​ចំណុច​នេះ ព្រះគ្រីស្ទ​មាន​បន្ទូល​អំពី​ការបង្កើត​ផល​ផ្លែ ដូចជា…

Read article