ស្រឡាញ់ និងពឹងផ្អែកលើព្រះ
នោះគេក៏ឡើងសំឡេងយំម្តងទៀត រួចអ័រប៉ានាងថើបលាម្តាយទៅ តែនាងរស់នៅជាប់នឹងគាត់វិញ។ នាងរស់ ១:១៤ លោកហ្ស៊ែក(Zach) ជាមនុស្សកំប្លែង ឆ្លាត ហើយមានមនុស្សចូលចិត្តច្រើន។ តែគាត់កំពុងតយុទ្ធនឹងជម្ងឺធ្លាក់ទឹកចិត្ត ដោយគ្មាននរណាម្នាក់ដឹង។ បន្ទាប់ពីគាត់បានធ្វើអត្តឃាតនៅអាយុ១៥ឆ្នាំ អ្នកស្រីឡរី(Lori) ដែលជាម្តាយ បាននិយាយអំពីគាត់ថា “វាពិតជាពិបាកយល់ណាស់ថា ហេតុអ្វីមនុស្សម្នាក់ដែលមានរឿងល្អៗជាច្រើន កើតឡើងចំពោះខ្លួន បានឈានទៅដល់ចំណុចនោះ។ សូម្បីតែមនុស្សដូចហ្ស៊ែក … ក៏មិនអាចជៀសរួចដែរ”។ អ្នកស្រី ឡរី បានចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ ដោយទូលថ្វាយទុក្ខសោករបស់គាត់ដល់ព្រះ។ គាត់ថា ទុក្ខសោកដ៏សែនជ្រៅ បន្ទាប់ពីកូនប្រុសគាត់សម្លាប់ខ្លួន គឺជាកំរិតនៃទុក្ខសោកដ៏ខ្លាំងបំផុត។ តែគាត់ និងក្រុមគ្រួសារគាត់បានរៀនពឹងផ្អែកលើព្រះ និងអ្នកដទៃ ដើម្បីទទួលកម្លាំង ហើយសព្វថ្ងៃនេះ ពួកគេកំពុងចំណាយពេលបង្ហាញក្តីស្រឡាញ់ដល់អ្នកដទៃ ដែលកំពុងមានជំងឺធ្លាក់ទឹកចិត្ត។ បាវចនារបស់អ្នកស្រីឡរី គឺ “ស្រឡាញ់ និងពឹងផ្អែក”។ គំរូនេះក៏ឃើញមាន នៅក្នុងរឿងនាងរស់ ក្នុងព្រះគម្ពីរសញ្ញាចាស់ផងដែរ។ អ្នកស្រីណាអូមីបានបាត់បង់ប្តី និងកូនប្រុស២នាក់ ដែលក្នុងចំណោមនោះ មានម្នាក់ជាស្វាមីរបស់នាងរស់(នាងរស់ ១:៣-៥)។ អ្នកស្រីណាអូមី មានចិត្តល្វីងជូរចត់ និងធ្លាក់ទឹកចិត្ត ក៏បានជំរុញនាងរស់ ឲ្យវិលត្រឡប់ទៅរកគ្រួសាររបស់នាងវិញ ដើម្បីឲ្យមានទីពឹង។…
Read article