កម្លាំង នៅពេលឈប់ពឹងខ្លួនឯង
ទ្រង់មិនដែលល្វើយឡើយ ក៏មិនដែលអស់កំឡាំងផង។ អេសាយ ៤០:២៨ កាលពីមុន គេបានឮល្បីថា លោកប៉ុល អ៊ែនឌ័រសិន(Paul Anderson) ជាបុរសដែលខ្លាំងបំផុតនៅលើពិភពលោក។ គាត់ជាកីឡាករលើកដុំដែកអាមេរិក ដែលបានបំបែកឯកត្តកម្ម នៅក្នុងការប្រកួតកីឡាអូឡាំពិចឆ្នាំ ១៩៥៦ នៅទីក្រុងមែលបូន ប្រទេសអូស្រ្តាលី ទោះគាត់កំពុងមានជំងឺរលាកត្រចៀកខាងក្នុង និងក្តៅខ្លួនជិត៤០អង្សាសេក៏ដោយ។ កាលនោះ កីឡាករដទៃទៀតកំពុងមានពិន្ទុនាំមុខគាត់ ហើយឱកាសតែមួយគត់ ដើម្បីឲ្យគាត់អាចឈ្នះបានមេដាយមាស គឺត្រូវបំបែកកំណត់ត្រាអូឡាំពិចថ្មីមួយ នៅក្នុងព្រឹត្តិការណ៍ចុងក្រោយរបស់គាត់។ ការព្យាយាមរបស់គាត់ពីរលើកដំបូង បានបរាជ័យយ៉ាងដំណំ។ ដូចនេះ កីឡាករមាឌធំ ដ៏រឹងមាំម្នាក់នេះក៏បានធ្វើនូវរឿងមួយ ដែលសូម្បីតែមនុស្សទន់ខ្សោយក៏អាចធ្វើបាន។ គឺគាត់ស្រែករកព្រះ សូមកម្លាំងបន្ថែម ហើយឈប់ពឹងអាងកម្លំាងខ្លួនឯងទៀត។ ក្រោយមក គាត់ក៏បាននិយាយថា “ខ្ញុំមិនមែនកំពុងតែតថ្លៃជាមួយព្រះនោះឡើយ។ តែខ្ញុំត្រូវការជំនួយពីព្រះអង្គ”។ នៅក្នុងការព្យាយាមលើកដំដែកជាលើកទី៣ គាត់ក៏បានលើកដំដែកទម្ងន់១៨៧គីឡូកន្លះឡើង ផុតក្បាលគាត់ ដោយជោគជ័យ។ លោកប៉ុលជាសាវ័កព្រះគ្រីស្ទ បានសរសេរថា “កាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ”(២កូរិនថូស ១២:១០)។ ត្រង់ចំណុចនេះ សាវ័កប៉ុលកំពុងនិយាយអំពីកម្លាំងខាងវិញ្ញាណ តែគាត់ដឹងថា អំណាចរបស់ព្រះ “បានពេញខ្នាត ដោយសេចក្តីកំសោយ”(ខ.៩)។ គឺដូចដែលហោរាអេសាយបានប្រកាសថា ព្រះអម្ចាស់ “រមែងចំរើនកំឡាំង…
Read article