ក្រោកឈរឡើង ដោយចិត្តក្លាហាន
ហើយប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង? នាងអេសធើរ ៤:១៤ ក្នុងទីក្រុងតូចមួយ នៅរដ្ឋអ៊ីលីណយ ៤០ភាគរយនៃឧក្រិដ្ឋកម្មទាំងអស់ដែលបានកើតឡើង ក្នុងសហគមន៍ គឺជាអំពើហិង្សាក្នុងគ្រួសារ។ យោងតាមគ្រូគង្វាលក្នុងតំបន់ម្នាក់បានឲ្យដឹងថា បញ្ហានេះច្រើនតែមានការលាក់កំបាំង នៅក្នុងសហគមន៍នៃពួកជំនុំ ព្រោះគេមានអារម្មណ៍ថាពិបាក ក្នុងការយករឿងនោះមកនិយាយ។ ដូចនេះ អ្នកដឹកនាំពួកជំនុំក្នុងតំបន់មិនបានមើលរំលងរឿងនោះឡើយ ផ្ទុយទៅវិញ ពួកគេក៏បានសម្រេចចិត្តប្រើសេចក្តីជំនឿ និងយកបញ្ហានោះមកនិយាយ ដោយចិត្តក្លាហាន ដោយទៅចូលរួមសិក្ខាសាលា ដើម្បីសំគាល់សញ្ញានៃអំពើហិង្សា និងគាំទ្រអង្គការមិនរកប្រាក់ចំណេញ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ។ អ្នកដឹកនាំម្នាក់បានទទួលស្គាល់អំណាចនៃសេចក្តីជំនឿ និងការធ្វើសកម្មភាព បានជាគាត់មានប្រសាសន៍ថា “ការអធិស្ឋាន និងក្តីអាណិតរបស់យើង គួបផ្សំជាមួយការគាំទ្រជាក់ស្តែង អាចនាំឲ្យមានការផ្លាស់ប្តូរដ៏សំខាន់”។ ពេលដែលព្រះនាងអេសធើរ ជាក្សត្រីនៃចក្រភពពើរស៊ី មានការស្ទាក់ស្ទើរ នៅក្នុងការនិយាយប្រឆាំងនឹងច្បាប់ ដែលអនុញ្ញាតឲ្យមានអំពើប្រល័យពូជសាសន៍មកលើជនជាតិអ៊ីស្រាអែល ជាប្រជាជនរបស់ព្រះនាង ពូរបស់ព្រះនាងក៏បានដាស់តឿនព្រះនាងថា បើព្រះនាងនៅតែស្ងាត់ស្ងៀម នោះព្រះនាង និងក្រុមគ្រួសារព្រះនាង ក៏មិនអាចគេផុតពីការសម្លាប់បំផុតពូជបានដែរ(នាងអេសធើរ ៤:១៣-១៤)។ លោកម៉ាដេកាយដឹងថា ពេលនោះជាពេលដែលត្រូវមានចិត្តក្លាហាន ក្នុងការប្រឆាំងនឹងច្បាប់នោះ ដូចនេះ គាត់ក៏បានទូលព្រះនាងថា “ប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង”(ខ.១៤)។ ទោះយើងបានទទួលការត្រាស់ហៅ ឲ្យនិយាយប្រឆាំងនឹងអំពើអយុត្តិធម៌ ឬអត់ទោសឲ្យនរណាម្នាក់…
Read article