August 11, 2022

You are here:
កំណប់ទ្រព្យដែលមិនអាចរាប់បាន

អើហ្ន៎​ប្រាជ្ញា និង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ ឯព្រះ​ដំ​រិះ​របស់​ទ្រង់ តើមាន​អ្នកណា​នឹង​ស្ទង់​បាន ហើយ​ផ្លូវ​ទ្រង់ តើមាន​អ្នកណា​នឹង​រក​តាម​បាន។ រ៉ូម ១១:៣៣ មាន​ពេល​មួយ អ្នក​វិទ្យាសាស្រ្ត​បាន​ពង្រីក​រូបភាព ក្នុង​តេ​ឡេស្កូប ឃើញ​អាចម៍​ផ្កាយ​មួយ កំពុង​ស្ថិតនៅ​លើ​គន្លង នៅចន្លោះ​ភព​ព្រះអង្គារ និង​ភព​ព្រះ​ហស្ប​ត្តិ៍ ដែល​មាន​តម្លៃ​១ពាន់ ប៊ី​លាន​ដុល្លា។ អ្នក​វិទ្យាសាស្រ្ត​បាន​និយាយ​ថា អាចម៍​ផ្កាយ​ឈ្មោះ ១៦សាយ ផ្សំ​ឡើង​ពី​លោហធាតុ ដែល​មាន​ដូចជា មាស ដែក នីកែល និង​ផ្លាទីន ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ដ៏​ច្រើន​មិន​អាច​គណនា​បាន។ សព្វថ្ងៃ​នេះ មនុស្ស​នៅ​លើ​ផែនដី​មិនទាន់​បាន​ទៅ​ជីក​យក​រ៉ៃ​ដ៏​សម្បូរហូរហៀរ​នោះ​នៅឡើយ​ទេ តែ​សហរដ្ឋអាមេរិក​កំពុង​មាន​គម្រោង​បញ្ជូន​យាន​ស៊ើបអង្កេត​មួយ​គ្រឿង ដើម្បី​សិក្សា​អំពី​ផ្ទាំង​ថ្ម​ដ៏​មាន​តម្លៃ​នោះ។ ការសន្យា​អំពី​ទ្រព្យសម្បត្តិ​មហាសាល ដែលគេ​មិន​អាច​ទៅដល់ អាច​ធ្វើឲ្យ​យើង​មាន​ចិត្ត​ចង់​បាន​វា ហើយក៏​មានចិត្ត​នឿយ​ណាយ​ផង​ដែរ។ ជា​ការពិត​ណាស់ នៅពេល​ណា​មួយ នឹង​មាន​មនុស្ស​ដែល​អាច​នាំមុខ​គេ នៅក្នុង​ការ​ធ្វើដំណើរ​ទៅ​ដល់​អាចម៍​ផ្កាយ១៦សាយ ដើម្បី​ជីក​យក​កំណប់​ទ្រព្យ​។ ចុះ​ចំណែក​ឯ​កំណប់​ទ្រព្យ ដែល​យើង​អាច​ឈោង​ទៅដល់? តើ​មនុស្ស​មា្នក់ៗ នឹង​ទៅ​រក​កំណប់​នោះ​ទេ? កាល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម នៅ​សតវត្សរ៍​ទី១ គាត់​ក៏បាន​និយាយ អំពី​កំ​ណប់​ទ្រព្យ​ដែល​ពួក​គេ​អាច​ទទួល​បាន គឺ​កំណប់ទ្រព្យ​ដែល​យើង​អាច​រក​ឃើញ ក្នុង​ទំនាក់ទំនង​ជាមួយ​ព្រះ។ គឺ​ដូចដែល​គាត់​បាន​សរសេរ​ថា “អើហ្ន៎​ប្រាជ្ញា និង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ ឯព្រះ​ដំ​រិះ​របស់​ទ្រង់…

Read article