ការលើកទឹកចិត្តដែលនាំឲ្យជីវិតផ្លាស់ប្តូរ
ឯបាណាបាស គាត់គិតចង់យកយ៉ូហាន ដែលហៅថាម៉ាកុស ទៅជាមួយផង តែប៉ុលមិនចូលចិត្តនឹងយកគាត់ទៅទេ។ កិច្ចការ ១៥:៣៧-៣៨ កាលលោកថូម៉ាស អេឌីសិន(Thomas Edison) មានអាយុ៧ឆ្នាំ គាត់មិនចង់ទៅសាលា ហើយក៏រៀនខ្សោយ។ ថ្ងៃមួយ គ្រូបង្រៀនថែមទាំងហៅគាត់ថា មនុស្សវង្វេងស្មារតីទៀតផង។ គាត់ក៏បានប្រញាប់រត់ទៅផ្ទះវិញ។ នៅថ្ងៃបន្ទាប់ ម្តាយរបស់គាត់ ជាគ្រូបង្រៀនដែលមានគរុកោសល្យ ក៏បានទៅនិយាយជាមួយគ្រូរបស់គាត់ ហើយក៏បានសម្រេចចិត្តបង្រៀនគាត់នៅផ្ទះវិញ។ ដោយមានជំនួយពីសេចក្តីស្រឡាញ់ និងការលើកទឹកចិត្តរបស់ម្តាយគាត់ (និងប្រាជ្ញាដែលព្រះប្រទានគាត់) គាត់ក៏បានក្លាយជាអ្នកច្នៃប្រឌិតដ៏ល្បីល្បាញ។ ក្រោយមក គាត់ក៏សរសេរ អំពីអ្វីៗដែលម្តាយគាត់បានផ្តល់ឲ្យគាត់ ដែលបានលើកទឹកចិត្តគាត់ឲ្យបន្តដំណើរទៅមុខទៀត។ ក្នុងបទគម្ពីរ កិច្ចការ ជំពូក ១៥ យើងឃើញថា លោកបាណាបាស និងសាវ័កប៉ុលបានធ្វើការបម្រើ ជាបេសកជនជាមួយគ្នា រហូតដល់ពេលមួយពួកគេមានការខ្វែងគំនិតគ្នា នៅក្នុងការសម្រេចចិត្តថា ត្រូវនាំលោកម៉ាកុសទៅជាមួយឬអត់។ សាវ័កប៉ុលបានបដិសេធន៍ ព្រោះកាលពីមុន លោកម៉ាកុសបានរត់ចោលគាត់ នៅស្រុកប៉ាមភីលាម្តងហើយ(ខ.៣៦-៣៨)។ ជាលទ្ធផល សាវ័កប៉ុល និងលោកបាណាបាសក៏បានធ្វើដំណើរតាមផ្លូវផ្សេងគ្នា។ សាវ័កប៉ុលយកលោកស៊ីឡាសទៅជាមួយ ហើយលោកប៉ាណាបាសក៏បានទៅជាមួយលោកម៉ាកុស។ លោកបាណាបាសបានផ្តល់ឱកាសលើកទី២ដល់លោកម៉ាកុស ហើយការលើកទឹកចិត្តរបស់គាត់ បានជួយឲ្យលោកម៉ាកុសមានសមត្ថភាពបម្រើ និងមានជោគជ័យ ក្នុងការងារបេសកកម្ម។…
Read article