មិនបិទបាំងអំពើបាបទៀតឡើយ
មានពរហើយ មនុស្សណាដែលការរំលង ច្បាប់របស់ខ្លួនបានអត់ទោសឲ្យ គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ។ ទំនុកដំកើង ៣២:១ ជាច្រើនឆ្នាំមុន នៅក្នុងប្រទេសមួយ គេបានតំឡើងកាំភ្លើងបាញ់ទឹកបំបាត់ក្លិនស្អុយ១រយដើម ដោយប្រើសម្ពាធទឹកខ្លាំង នៅកន្លែងចាក់សំរាមធំ មួយកន្លែង ដែលស្ថិតក្នុងចំណោមកន្លែងចាក់សំរាមរាប់រយ ទូទាំងប្រទេស ដែលកំពុងតែនាំឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភកាន់តែខ្លាំង។ កាំភ្លើងទាំងនោះបានបាញ់ទឹកក្រអូបជាច្រើនលីត្រ ក្នុងមួយនាទី បានចំងាយប្រហែល៥០ម៉ែត្រ មកលើភ្នំសំរាមជាច្រើន។ ប៉ុន្តែ ទោះពួកគេបានបាញ់ មកលើគំនរសំរាមនោះ បានប៉ុន្មានលីត្រក៏ដោយ ក៏ទឹកអប់ទាំងនោះគ្រាន់តែបានគ្របពីលើក្លឹនស្អុយប៉ុណ្ណោះ ទាល់តែពួកគេដកប្រភពនៃក្លិនស្អុយចេញ ទើបពួកគេអាចបំបាត់ក្លិនស្អុយបាន។ ស្តេចដាវីឌក៏ធ្លាប់ព្យាយាមគ្របបាំងក្លិនស្អុយ នៃអំពើបាបរបស់ទ្រង់ផងដែរ។ ទ្រង់បានប្រើអំណាចជាស្តេចក្នុងផ្លូវខុស ដើម្បីយកនាងបាតសេបាធ្វើជាប្រពន្ធ ហើយបញ្ជាឲ្យគេសម្លាប់លោកអ៊ូរី ដែលជាស្វាមីរបស់នាង(២សាំយ៉ូអែល ១១:១-២៤) ហើយបន្ទាប់មក ទ្រង់ក៏បានប្រើវិធីបិទបាំងភាពស្មោកគ្រោករបស់ទ្រង់ ដោយភាពស្ងាត់ស្ងៀម ល្បិចកល និងការគោរពប្រតិបត្តិព្រះតែសម្បកក្រៅ។ ប៉ុន្តែ ព្រះអម្ចាស់ក៏បានបណ្តាលឲ្យទ្រង់ទទួលស្គាល់កំហុស(ទំនុកដំកើង ៣២:៣-៤) ដោយអំណាចចេស្តាព្រះអង្គ។ ទ្រង់មិនអាចស៊ូទ្រាំនឹងទោសកំហុសនៃអំពើបាបរបស់ទ្រង់ និងការដាក់ទោសពីព្រះ បានតទៅទៀត ដូចនេះ ទ្រង់ក៏បានទូលសូមសេចក្តីមេត្តា និងការលាងសម្អាងខាងវិញ្ញាណពីព្រះ(៥១:១-៤)។ ទ្រង់ក៏បានសារភាពបាបរបស់ទ្រង់នៅចំពោះព្រះ ហើយព្រះអង្គក៏បានអត់ទោសបាប ឲ្យស្តេចអង្គនេះ ហើយក៏បានប្រទានអំណរជាថ្មី(៣២:១,១១ ៥១:១២-១៥)។ ពេលយើងប្រព្រឹត្តអំពើបាប ការព្យាយាមបិទបាំងអំពើបាបរបស់យើង…
Read article