រឹងមាំដូចដែក
នៅថ្ងៃនេះអញបានតាំងឯងឡើង ទុកជាទីក្រុងត្រៀមដោយគ្រឿងចំបាំង ជាសសរដែក ហើយជាកំផែងលង្ហិន។ យេរេមា ១:១៨ គេបានទទួលស្គាល់ថា សត្វកញ្ចែដែកមានសម្បកខាងក្រៅដ៏រឹងមាំ ដែលអាចការពារខ្លួនវា ឲ្យរួចផុតពីសត្វដទៃដែលចង់ស៊ីវាជាអាហារ។ ទោះជាយ៉ាងណាក៏ដោយ សម្បករបស់វាមានកម្លាំងដ៏អស្ចារ្យ ដែលអាចធន់នឹងសំពាធ។ ពេលដែលមានអ្វីសង្កត់ពីលើសម្បករបស់វា សម្បកដ៏រឹងនោះក៏បានយឺត ជាជាងប្រេះបែក នៅត្រង់សន្លាក់របស់វា។ ខ្នងរបស់វារាបស្មើ ហើយទាប ដែលជួយឲ្យវាធន់នឹងការប្រេះបែក។ អ្នកវិទ្យាសាស្រ្តបានធ្វើតេស្តមកលើសម្បករបស់វា ហើយរកឃើញថា សម្បកវាអាចទប់ទម្ងន់សង្កត់ ដែលធ្ងន់ជាងទម្ងន់ខ្លួនវា ៤ម៉ឺនដង។ ដែលព្រះទ្រង់បានបង្កើតសត្វល្អិតនេះឲ្យមានភាពរឹងមាំយ៉ាងណា នោះព្រះអង្គក៏បានប្រទានភាពអត់ធន់ដល់លោកយេរេមាផងដែរ។ ហោរារូបនេះបានទួលរងសម្ពាធដ៏ធ្ងន់ធ្ងរ ពេលដែលគាត់ប្រកាសព្រះរាជសារ ដែលពួកអ៊ីស្រាអែលមិនពេញចិត្ត ដូចនេះ ព្រះអង្គក៏បានសន្យាថា ព្រះអង្គនឹងធ្វើឲ្យគាត់ មានភាពរឹងមាំ ដូច “សរសរដែក និងកំផែងលង្ហិន”(យេរេមា ១:១៨)។ ទម្ងន់សង្កត់ដ៏ធ្ងន់នោះ មិនបានធ្វើឲ្យលោកហោរាសំប៉ែត ខ្ទេចខ្ទី ឬុលិចលង់នោះឡើយ។ ព្រះបន្ទូលដែលគាត់ប្រកាស នឹងឈរនៅយ៉ាងរឹងមាំ ដោយសារព្រះវត្តមាន និងអំណាចជួយសង្រ្គោះរបស់ព្រះ។ ពេញមួយជីវិតរបស់លោកយេរេមា គាត់ត្រូវគេចោទបង្ខូច ចាប់ខ្លួន ជាប់ចំណង ត្រូវគេវាយដំ ជាប់ឃុំឃាំង ហើយត្រូវគេបោះចូលទៅក្នុងអណ្តូងទៀត តែគាត់នៅតែអាចអត់ទ្រាំបាន។ លោកយេរេមាក៏មានការតស៊ូនឹងទុក្ខលំបាកនៅក្នុងចិត្តផងដែរ។…
Read article