August 26, 2022

You are here:
គ្រាន់តែទូលសូម!

តែ​មិនបាន​អ្វី​សោះ ពីព្រោះ​មិន​សូម។ យ៉ាកុប ៤:២ មាន​ពេល​មួយ​ខ្ញុំ​បានឮ​សម្លេង​ស្រែក​ដោយ​អំណរ ចេញពី​បន្ទប់ក្រោមដី។ ភរិយា​ខ្ញុំ ឈ្មោះ សឺ​រលី(Shirley) បាន​ខិតខំ​សរសេរ​ព្រឹត្តិបត្រ អស់​ជាច្រើន​ម៉ោង ហើយ​ចង់​បោះបង់​ការ​ព្យាយាម។ ដោយសារ​ការ​ថប់បារម្ភ និង​ភាព​មិន​ច្បាស់លាស់ អំពីអ្វី​ដែល​ត្រូវ​ធ្វើ​បន្ទាប់​ទៀត នាង​ក៏បាន​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះ។ នាង​ក៏បាន​ស្វែងរក​ជំនួយ​ពី​មិត្ត​ភក្តិ​ក្នុង​ហ្វេសប៊ុក ហើយ​មិនយូរ​ប៉ុន្មាន គម្រោង​ធ្វើ​ព្រឹត្តិបត្រ​នោះ​ក៏បាន​បញ្ចប់ ដោយ​ការងារ​ជា​ក្រុម។ គម្រោង​ធ្វើ​ព្រឹត្តិបត្រ​ជា​រឿង​តូចតាច​ក្នុង​ជីវិត តែ​រឿង​តូច​អាច​នាំឲ្យមាន​ការ​ព្រួយបារម្ភ ឬ​ថប់បារម្ភ។ អ្នក​ប្រហែលជា​ឪពុក​ម្តាយ​ដែល​កំពុង​ដើរកាត់​ដំណាក់កាល​នៃ​ការ​ចិញ្ចឹម​កូន​ ជាលើកដំបូង ឬ​ជា​សិស្ស​កំពុង​ប្រឈមមុខ​ដាក់​បញ្ហា​ប្រឈម​ក្នុង​ការសិក្សា ឬក៏​កំពុង​សោកសង្រេង ដោយសារ​ការបាត់បង់​មនុស្សជា​ទីស្រឡាញ់ ឬមួយ​កំពុង​ជួប​បញ្ហា​ប្រឈម ក្នុង​គ្រួសារ ឬ​ការងារ​ជាដើម។ ជួនកាល យើង​ហាក់ដូចជា​ស្ថិតនៅ​លើ​មាត់ជ្រោះ ដោយ​មិន​ចាំបាច់ ព្រោះ​យើង​មិនបាន​ទូល​សូមឲ្យ​ព្រះ​ជួយ​យើង(យ៉ាកុប ៤:២)។ សាវ័ក​ប៉ុល​ចង្អុលបង្ហាញ​អ្នកដើរតាម​ព្រះយេស៊ូវ​ នៅ​ទីក្រុង​ភីលីព ក៏ដូចជា​យើង​រាល់គ្នា ឲ្យ​ងាក​ទៅ​រក​ការពារ​របស់​ព្រះ ក្នុង​ពេល​ដែល​យើង​ត្រូវការ​ជំនួយ យ៉ាងដូច​នេះ​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នករាល់គ្នា​ក្នុង​គ្រប់ការ​ទាំងអស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរព្រះគុណ​ផង​”(ភីលីព ៤:៦)។ ពេលណា​ជីវិត​យើង​មាន​ភាព​ស្មុគស្មាញ យើង​ត្រូវការ​ការ​រំឭក ដូច​បទចម្រៀង​ទំនុក​សកល “​ព្រះយេស៊ូវ​​ជា​មិត្តសំឡាញ់​ពិត​” ដែល​ច្រៀង​ថា យើងខ្ញុំ​តែងតែ​ខាន​មាន​សុខសាន្ដ…

Read article