ផែនការ នៅក្រោមការគ្រប់គ្រងរបស់ព្រះ
ព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ។ យ៉ាកុប ៤:១៥ កាលពីឆ្នាំ២០០០ មានក្រុមហ៊ុនថ្មីមួយធ្វើអាជីវកម្មផ្តល់សេវាជួលខ្សែភាពយន្តតាមប្រព័ន្ធអ៊ីម៊ែល។ គេបានដាក់លក់ក្រុមហ៊ុននេះ ឲ្យទៅក្រុមហ៊ុនប្លក់បាស់ស្ទ័រ(Blockbuster) ដែលជាស្តេច នៃទីផ្សាជួលខ្សែភាពយន្ត និងវីដេអូហ្គេម នៅសម័យនោះ។ កាលនោះ ក្រុមហ៊ុននែតភ្លីច(Netflix) មានអ្នកជាវជាប្រចាំតែ៣សែននាក់ ខណៈពេលដែលក្រុមហ៊ុនប្លក់បាស់ស្ទ័រ មានអ្នកជាវជាប្រចាំរាប់លាននាក់។ ក្រុមហ៊ុនប្លក់បាស់ស្ទ័រក៏បានបណ្តោយឲ្យឱកាសទិញក្រុមហ៊ុននេះ ធ្លាក់ទៅក្នុងដៃគូប្រកួតដ៏តូចតាចរបស់ខ្លួន។ ជាលទ្ធផល សព្វថ្ងៃនេះ ក្រុមហ៊ុននែតភ្លីចមានអ្នកជាវជាប្រចាំ១៨០លាននាក់ ហើយមានតម្លៃជិត ២០០ ពាន់លានដុល្លា។ ហើយចំណែកឯក្រុមហ៊ុនប្លក់បាស់ស្ទ័រវិញក៏បានក្ស័យធន់។ គ្មាននរណាម្នាក់អាចព្យាករណ៍ថា ពេលអនាគតនឹងមានរឿងអ្វីកើតឡើងខ្លះទេ។ យើងបានជួបការល្បួងឲ្យជឿថា យើងអាចគ្រប់គ្រងជីវិតខ្លួនឯង ហើយផែនការយើងនៅពេលអនាគត នឹងជោគជ័យ។ ប៉ុន្តែ កណ្ឌគម្ពីរយ៉ាកុបបានចែងថា “អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ”(៤:១៤)។ ជីវិតមនុស្សខ្លីណាស់ ក៏ឆាប់ស្លាប់ ហើយផុយស្រួយជាងការយល់ដឹងរបស់យើង។ ការរៀបផែនការមានភាពចាំបាច់ តែអំពើបាបនៃការសន្មត គឺកើតមាននៅក្នុងការសន្និដ្ឋានថា យើងកំពុងគ្រប់គ្រងជីវិតខ្លួនឯង។ ហេតុនេះហើយ លោកយ៉ាកុបបានដាស់តឿនយើង កុំឲ្យ “មានសេចក្តីអំនួត អំពីពាក្យអួតអាងរបស់ខ្លួន” ព្រោះ “គ្រប់ទាំងសេចក្តីអំនួតយ៉ាងនោះ សុទ្ធតែអាក្រក់ទាំងអស់”(ខ.១៦)។…
Read article