August 28, 2022

You are here:
លះបង់ការគ្រប់គ្រងថ្វាយព្រះ

អញ គឺ​យេ​ហូវ៉ា អញ​បាន​បន្ទាប​ដើមឈើ​ខ្ពស់​ចុះ​មក ហើយ​បាន​ដំកើង​ដើមឈើ​ទាប​ឡើងវិញ។ អេសេគាល ១៧:២៤ សូម​យើង​នឹកស្រមៃ​អំពី​ដើម​ច័ន្ទ​គិរី​មួយ​ដើម ដែល​មាន​ទំហំ​តូចល្មម​នឹងអាច​ដាំ​ក្នុង​ផើង ដាក់​តាំងនៅ​លើ​តុ ក្នុង​ផ្ទះបាយ។ ដើម​បុន​សៃ​របស់​ជនជាតិ​ជប៉ុន មាន​លក្ខណៈ​ដូចនេះ​ឯង។ វា​ជាដើម​ឈើ​មាន​សម្រស់​ស្អាត សម្រាប់​តាំង​លម្អ​រ ដែល​ប្រៀប​ដូចជា​ដើម​ច័ន្ទ​គិរី​ដ៏​ធំ​ស្កឹមស្កៃ ដែលគេ​បំព្រួញ​ឲ្យតូច ល្មម​ដាក់​តាំង​លម្អ​នៅ​លើ​តុ។ ដើម​បុន​សៃ​មិន​មាន​ឌី​អិន​អេ ខុសប្លែក​ពីដើម​ឈើ​ធំ​ឡើយ។ តាមពិត ពួក​វា​មាន​ទំហំ​តូច​ល្អិត ដោយសារ​គេ​ដាំ​វា នៅក្នុង​ផើង​មាន​ជម្រៅ​រាក់​ៗ ដោយ​លួស​មែក និង​កាត់តម្រឹម​ឫស ដើម្បី​រាំងស្ទះ​ការលូតលាស់​របស់​ពួក​វា ដូចនេះ ពួក​វា​នៅតែ​មាន​ទំហំ​តូច​ក្រិន តែ​មាន​រូបរាង​ស្អាត​ដូចដើម​ឈើ​ធំ។ ដើម​បុន​សៃ​ជាដើម​ឈើ​សម្រាប់​តាំង​លម្អ ដែល​មាន​សម្រស់​គួរឲ្យ​ស្ញប់ស្ញែង តែ​ពួក​វា​ក៏បាន​ឆ្លុះបញ្ចាំង​អំពី​អំណាច​នៃ​ការគ្រប់គ្រង ដែល​មនុស្ស​មាន​មក​លើ​ពួក​វា។ ជា​ការពិត​ណាស់ យើង​អាច​គ្រប់​គ្រង​ការលូតលាស់​របស់​ពួក​វា ព្រោះ​ដើមឈើ​ឆ្លើយតប ចំ​ពោះ​បរិស្ថាន​របស់​វា តែ​ព្រះ​ទ្រង់​ទេ ដែល​ជា​អ្នកធ្វើ​ឲ្យ​អ្វី​ៗ​មាន​ការ​លូតលាស់។ ព្រះអង្គ​បាន​មាន​បន្ទូល​ដូចនេះ ទៅកាន់​ហោរា​អេសេគាល​ថា “អញ គឺ​យេ​ហូវ៉ា អញ​បាន​បន្ទាប​ដើមឈើ​ខ្ពស់​ចុះ​មក ហើយ​បាន​ដំកើង​ដើមឈើ​ទាប​ឡើងវិញ​”(អេសេគាល ១៧:២៤)។ ត្រង់​ចំណុច​នេះ ព្រះអង្គ​កំពុង​បែក​សម្ដែង​ទំនាយ អំពី​ព្រឹត្តិ​ការណ៍​នៅពេលអនាគត ដែល​ពេលនោះ ព្រះអង្គ​នឹង “ជីករំលើង​” ប្រជាជាតិ​អ៊ីស្រាអែល ដោយ​អនុញ្ញាត​ឲ្យ​ចក្រភព​បា​ប៊ី​ឡូន​ចូល​ឈ្លានពាន។ ទោះជាយ៉ាងណា​ក៏ដោយ…

Read article